កោះកុង ៖ រថយន្តមួយគ្រឿងត្រូវខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់មែគដើមអំពិលទឹកបារាំងហៅដើមចាមរី មួយមែគធំធ្លាក់សង្កត់នៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ខណៈពេលដែលចតចោលនៅខាង់មុខផ្ទះ បណ្តាលអោយខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងនៅក្បែរឆ្នេរសមុទ្រ មុខអាគារជួល របស់ក្រុមហ៊ុន L.Y.P ក្បែរកាស៊ីណូកោះកុងរីសត ស្ថិតក្ងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយរថយន្តដែលរងការខូចខាតខាងលើជារថយន្តរបស់ជនជាតិថៃ ដែលមកជួលអាគារនោះស្នាក់នៅ ៕