កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវបានឃាតកមិនស្គាល់ ធ្វើសកម្មភាពអាករសម្លាប់នៅលើផ្ទះយ៉ាងសាហាវឃោឃៅបំ ផុត នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ ស្ថិតក្នុងភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សង្ស័យពាក់ព័ន្ធរឿងគំនុំ។ ជនរងគ្រោះក្នុងអំពើឃាតកម្មដ៏ឃោរឃៅខាងលើ មានឈ្មោះ ម៉ុន គន្ធា អាយុ២៧ឆ្នាំ មានប្ដីឈ្មោះ ព្រំ វណ្ណៈ អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។នាយផ្នែកពិនិត្យហេតុ និងកោសលវិច្ច័យ នៃអធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតកអាករសម្លាប់នៅលើផ្ទះក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌បំផុត។
ប្រភពបន្តថា ក្រុមឃាតកបានឡើងទៅសម្លាប់ស្ត្រីរងគ្រោះខណៈពេលប្តីរបស់គាត់ បានបើកឡានចេញផ្ទះទៅដឹកកម្មករដាក់តាមរោងចក្រ។មន្ត្រីនគរបាលស្រុកគងពិសី បានប្រាប់ថា នៅយប់កើតហេតុ មានករណីក្រុមចោរលួចម៉ូតូបានសម្រេចរួចជិះម៉ូ តូគេចខ្លួន មកដួល និងទុកចោលក្បែរផ្ទះរបស់ជនរងគ្រោះ។ ដោយឃើញម៉ូតូទុលចោលបែបនេះ ប្តីជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចឲ្យយកម៉ូតូទៅបាត់ លុះដល់វេលាម៉ោងជាង៤ទាបភ្លឺ ប្តីជនរងគ្រោះបើកទ្វាផ្ទះចុះបើករថយន្តចេញទៅដឹកកម្មករ-កម្មការិនីតាមផ្ទះយកទៅដាក់តាមរោងចក្រ ស្រាប់តែមានឃាតកមិនស្គាល់មុខឡើងទៅចាប់អាករសម្លាប់ប្រពន្ធតែម្តង។
លោករវសេនីយ៍ទោ សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ជុំវិញករណីនេះសមត្ថកិច្ចជំនាញកំពុងតែចុះទៅស្រាវជ្រាវ និងស៊ើបអង្កេត មិនទាន់ដឹងពីលទ្ធផលនៅឡើយទេ៕