ភ្នំពេញ ៖ ជនសង្ស័យ ៧នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ឃាត់ខ្លួនជាក់ស្តែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី នៅចំនុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការខណ្ឌព្រែកព្នៅ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឃឿន ហុងហួរ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ទី២-ឈ្មោះ សុង តឺម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ វឿន សុខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ទី៥-ឈ្មោះ ចិន្ថា ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ទី៦-ឈ្មោះ ថុន គីមហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោអរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, និងទី៧-ឈ្មោះ ឡុង លីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈចាប់យក ៖ ដាវសាំម៉ូរ៉ៃចំនួនមួយដើម, កាំភ្លើងជ័រកែច្នៃចំនួនមួយដើម, ឧបករណ៍ប្រើប្រាស់គ្រឿនញៀនមួយចំនួន, ម៉ូតូម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FU-9578 ចំនួនមួយគ្រឿង។
លោកអធិការបន្តថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមនោះកម្លាំងយើងក៏ចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ដើម្បីត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរ បាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ៕