ពោធិសាត់ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សាលាខេត្តពោធិសាត់សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានធ្វើកម្មវិធីអបអរសារទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាវិទ្យាល័យពោធិសាត់ក្រោមអធិបតីភាពលោកជំទាវ ជុក សុផានី អភិរងខេត្ត និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាច្រើនរូបទៀត។
ក្រោមប្រធានបទត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូងដើម្បីជួយឲ្យពួកគេលូតលាស់ប្រកបដោយសុខភាពនិងសុវត្ថិភាពក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ៕
ឯកឧត្តមឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្តបានថ្លែងថា យោងតាមរបាយការណ៍របស់អង្គភាពជំនាញយើងសង្កេតឃើញក្នុងរយៈពេលកន្លងមកសមត្ថកិច្ចបង្ក្រាបបានចំនួន១០១លើកឃាត់ខ្លួនបាន១៧២នាក់ស្រី៦នាក់។ ឯកឧត្តមបានបន្តថា ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសង្គមគ្មានគ្រឿងញៀន នេះជាសាររបស់សម្តេចតេជោទាំង៩ចំណុចគឺ៖
១-សូមប្រជាពលរដ្ឋស្វែងយល់ឱ្យច្បាស់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន
២-អាណាព្យាបាលគ្រប់រូបអប់រំថែទាំ ពិនិត្យកូនចៅរបស់ខ្លួន ដើម្បីឱ្យពួកគេជៀសផុតពីគ្រឿងញៀន
៣-សូមគ្រឺះស្ថានអប់រំសិក្សា ត្រូវមានគ្រូបង្គោលដើម្បីអប់រំដល់សិស្ស និសិត្ស យល់ច្បាស់ពីគ្រឿងញៀន
៤-កម្មករកម្មការី សិស្សសាលាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន
៥-បណ្តាអង្គភាពមានសត្ថកិច្ចត្រូវគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនកុំឱ្យមានគ្រឿងញៀន
៦-គណៈកម្មការអនុវត្តផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានសកម្ម
៧-ត្រូវបន្តពង្រីកនិងពង្រឹងសេវាព្យាបាលនិងស្តានិតិសម្បទាឱ្យបានកាន់តែទូលំទូលាយ
៨-ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ សិល្បការនី និងសហគមន៍ពីគ្រោះថ្នាក់បណ្តាមកពីគ្រឿងញៀន
៩-ចូលរួមចំណែកធ្វើឱ្យអាស៊ាននិងពិភពលោកចៀសផុតពីការគំរាមកំហែងនៃគ្រឿងញៀន៕