លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ពង្រឹងកម្លាំង​រៀបរយ​អន្តរាគមន៍​

18-July-2017 | ដោយ ពល បញ្ញា

ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ​សណ្តាប់​សង្គម និង ពង្រឹង​វិន័យ ដល់​កងកម្លាំង​រៀបរយ អន្តរាគមន៍​ពិសេស របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​

កងកម្លាំង​រៀបរយ អន្តរាគមន៍ ត្រូវបាន​បង្កើតឡើង តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ត្រៀម​ធ្វើ​អន្តរាគមន៍​ការពារ​សន្តិសុខ សណ្តាប់​សាធារណៈ​ថែរក្សា​សុវត្ថិភាព​ក្នុងសង្គម និង ជួយ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះអាសន្ន​ផ្សេងៗ កើតឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានលើកឡើង អំពី​ស្ថានភាព នយោបាយ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្នកំពុង​មានការ​រីកចម្រើន គ្រប់​វិស័យ ទាំង​ទេសចរណ៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​។ វិនិយោគិន​បរទេស​មា​ន​ការជឿទុកចិត្ត វិស័យ​ដឹកជញ្ជូន យើង​មាន​ជើងហោះហើរ ច្រើន​ជើង និង ច្រើន​ខ្សែ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ច្រើន​។​

ទាំងអស់នេះ ក៏​ដោយសារ​ប្រទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ផងដែរ​។ អីចឹង​ហើយ យើង​ទាំងអស់​ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព ឲ្យ​បាន​គង់វង្ស​។​

លោកស្នងការ បាន​រំលឹក​ដាស់តឿន​ឲ្យ កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​អនុវត្តតាម​ផែនការ និង បទបញ្ជា របស់​ថ្នាក់លើ ហើយ​ការ​ស្លៀកពាក់​ឲ្យ​គ្រប់​ឯកសណ្ឋាន​ត្រឹមត្រូវ ៕

 

ចំនួនអ្នកទស្សនា

    20605087

  • ថ្ងៃនេះ1251
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47481
  • ខែនេះ162631
  • ឆ្នាំនេះ162631
  • សរុប20605087