កណ្តាល ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ឫស្សីជ្រោយធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហ ហ ល ស ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ម៉ើ ស្មា ឯល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពដដែលបានបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យធ្លាប់មានការទំនាក់ទំនងស្រលាញ់គ្នាតាំងពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០១៧ ដោយបានខ្លួនប្រាណគ្នាជាច្រើនលើកច្រើនសាររហូតដល់មានផ្ទៃពោះចំនួន៥ខែ ហើយក្នុងការស្រលាញ់គ្នានេះឪពុកម្តាយទាំងសងខាងក៏ដឹងដែរ។ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឪពុកម្តាយខាងស្រីដោយដឹងថាកូនស្រីមានផ្ទៃពោះក៏បានពិភាក្សាជាមួយឪពុកម្តាយខាងប្រុសដើម្បីរៀបចំអាពាហ៍ពិពាហ៍អោយ កូនប៉ុន្តែឪពុកម្តាយខាងប្រុសបដិសេធមិនព្រមរៀបការទេក្នុងនោះសាម៉ីខ្លួនខាងប្រុសបាននិយាយថាបើកូនមានផ្ទៃពោះម្តេចមិនយកចេញ វាបន្តទៀតថាបើមានកូនហើយរស់នៅជាមួយគ្នាយ៉ាងមិចកើត បើខ្ញុំរត់ធ្វើអីខ្ញុំ លឺដូច្នោះឪពុកម្តាយខាងស្រីមានចិត្តខឹងក៏ត្រឡប់មកផ្ទះវិញ។
លុះស្អែកឡើងឪពុកម្តាយខាងប្រុសបានមកសុំទោសនឹងសម្រួលជាមួយឪពុកម្តាយខាងស្រីវិញដើម្បីរៀបចំការកូន ប៉ុន្តែឪពុកម្តាយខាងស្រីគេមិនព្រម។
លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទីឪពុកម្តាយខាងស្រីក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីជ្រោយ។ក្រោយពីបានទទួលពាក្យបណ្តឹងរួចមកនៅវេលាម៉ោង១៦និង១០នាទី សមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំជនសង្ស័យខាងលើមកធ្វើការសាកសួរ។ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕