ជនសង្ស័យ​ពីរ​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​ឲ្យ​ចាប់ខ្លួន​

18-July-2017 | ដោយ ពល បញ្ញា

សៀមរាប ៖ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត​ជ្រាវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧​និង​៣០​នាទី​។​

​មន្ត្រី​ផ្នែក​យុត្តិធម៌​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ប្រុ​ញ ប្រេ​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ចាប់​តាម​ដីកា​លេខ ២៩៤ ចុះ​ថ្ងៃទី​០៥/៨/២០១១ ចេញ​ដោយ លោក អឿង វណ្ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ពីបទ ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១០, ទី ២-​ឈ្មោះ សយ សាលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់ដេ​រ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​/​ខេត្ត​សៀម​រា ចាប់​តាម​ដីកា​លេខ ០០៦ ចុះ​ថ្ងៃទី​១៣/០១/២០១៥ ចេញ​ដោយ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បញ្ជូនទៅ​តុលាកា​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ និង​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ៕

 

ចំនួនអ្នកទស្សនា

    20605027

  • ថ្ងៃនេះ1191
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47421
  • ខែនេះ162571
  • ឆ្នាំនេះ162571
  • សរុប20605027