បន្ទាយមានជ័យ ៖ លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យក្រុមហ៊ុនហួតគង់ ជួសជុលកសាងផ្លូវប្រវែង១,៥០០ម៉ែត្រដាក់បង្គោលភ្លើងដែលចុះពិនិត្យនៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក ហួត គង់ បានប្រាប់ថា ដោយឃើញពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិគោរដ្ឋានជាច្រើនគ្រួសារដែលជួបការលំបាកក្នុងការធ្វើដំណើរក៏ដូចជាផ្លូវធ្វើដំណើរសួនលំហែរកាយដងស្ទឹងសិរីសោភ័ណ។
បានកសាងនិងជួសជុលផ្លូវប្រវែង១,៥០០ម៉ែត្រដែលក្រាលថ្មមិចនិងកសាងខឿនសងខាងផ្លូវប្រវែង៣,០០០ម៉ែត្រ និងដាំបង្គោលភ្លើងប្រើសូឡាសម្រាប់បំភ្លឺពេលរាត្រីចំនួន៤០ដើមនិងគ្រោងដាំដើមឈើសងខាងលម្អផ្លូវគម្រោងថវិការប្រមាណ ៥ម៉ឺនដុល្លា។
ក្នុងឱកាសចុះពិនិត្យកសាងផ្លូវលោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តថ្លែងអំណគុណចំពោះលោក ហួត គង់ ដែលជាម្ចាស់សួនលំហែកាយដងស្ទឹងសិរីសោភ័ណដែលបានកសាងនិងជួសជុលផ្លូវសម្រាប់អោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានទៅមកស្រួលនិងទាន់ពេលហើយបានកសាងសួនលំហែកាយដងស្ទឹងសិរីសោភ័ណសម្រាប់អោយប្រជាពលរដ្ឋទៅកំសាន្តដើម្បីអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក្នុងខេត្ត។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវកសាងនិងជួសជុលដោយលោក ហួត គង់ ត្រូវចូលរួមថែរក្សាផ្លូវនិងភ្លើងបំភ្លឺតាមដងផ្លូវហើយសម្រួលដល់ការអភិវឌ្ឍន៍អោយដំណើរបានល្អប្រសើរដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ៕