មន្ត្រី​ជំនាញ​ខេត្ត​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​អចលនវត្ថុ​រួមមាន​ដី​ដែល​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កាន់កាប់​យូរ​ប្រគល់ជូន​កម្មសិទ្ធិ​ស្របច្បាប់​

18-July-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​នីតិវិធី​ជម្រះ​ចេញពី​បញ្ជី​សារពើរ​ភណ្ឌ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នូវ​អចលនវត្ថុ​រួមមាន​ដី​ដែល​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កាន់កាប់​យូរ​ប្រគល់ជូន​កម្មសិទ្ធិ​ស្របច្បាប់​កិច្ចប្រជុំ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ដោយ​អនុត្ត​ន៍​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយមាន​ប្រសិទ្ធភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​គោលការណ៍​និង​បញ្ញា​ត្តិ​អន្តរកាល​នៃ​ការធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​របស់​និតិ​បុគ្គល​សាធារណៈ​។​

​លោក​បានបញ្ជាក់​ថាករ​ណី​ព​ន្លឿ​ន​ការអនុវត្តន៍​នីតិវិធី​ក្នុងការ​ជម្រះ​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នូវ​អចលនវត្ថុ​រួមមាន​ដី​និង​កន្លែង​ស្នាក់នៅ​កំពុង​កាន់កាប់​ប្រើប្រាស់​អាស្រ័យ​ផល​ស្នាក់នៅ​យូរ​ឆ្នាំកន្លងមក និង​មាន​លក្ខណសម្បត្តិ​សមស្រប​ដែល​អាច​ទទួលយកបាន​ដោយ​លើកសំណើរ​មក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​បំពេញ​នីតិវិធី​បន្ត​ក្នុងការ​កាត់​ដី​និង​កន្លែង​ស្នាក់នៅ​ទាំងនោះ​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ឬ​មន្ត្រីរាជការ​ទទួលបាន​កម្ម​សិទ្ធ​ស្របច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20605407

  • ថ្ងៃនេះ1571
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47801
  • ខែនេះ162951
  • ឆ្នាំនេះ162951
  • សរុប20605407