បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា ខេត្តបន្ទាយមានជ័យត្រូវកសាងកន្លែងធ្វើប៉ាស្ព័រសម្រាប់ពលករខ្មែរទៅរកការងារធ្វើថៃដោយស្របច្បាប់បញ្ជក់នៅក្នុងកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នៅសាលាខេត្តបន្ទាយមានជ័យ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់និងប្រទេសថៃហើយមានច្រកទ្វាអន្តរជាតិសេដ្ឋកិច្ចមួយដ៍ធំមួយនៅទឹសពាយ័ព្យនៃប្រទេសកម្ពុជា ដែលសម្រាប់ដោះដូរទំនិញរវាងប្រទេសទាំងពីរនិងភ្ញៀវជាតិអន្តរជាតិឆ្លងកាត់ពីប្រទេសកម្ពុជាទៅថៃនិងថៃមកកម្ពុជា។
លោកបានបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនយ៉ាងកំហុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានប្រមាណជាង៤៥ម៉ឺននាក់នៅអំឡុងដើមខែកក្តដាឆ្នាំ២០១៧នេះដោយភាគីថៃអនុវត្តន៍ច្បាប់ការងារថៃបានចាប់បញ្ជូនពលករខ្មែរក្នុង១ថ្ងៃប្រមាណ៥០០ទៅ៦០០នាក់ដោយរាជរដ្ឋាភិបាលកម្ពុជាបានចរចាភាគីថៃទុកពេលធ្វើច្បាប់ការងារដល់ពលករខ្មែរធ្វើនៅប្រទេសថៃធ្វើច្បាប់ការងារដោយស្របច្បាប់។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សបានមានប្រសាសន៍ថា ទិសដៅសំខាន់៣ខេត្តមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ត្រូវពិនិត្យតាមបន្ទាត់ព្រំដែនមើលចំពោះពលករខ្មែរដែលធ្វើចំណាក់ស្រុកុសច្បាប់ទៅរកការងារធ្វើដោយខុសច្បាប់ ត្រូវសិក្សានិងមើលស្ថានភាពនិងដោះស្រាយអោយបានទាន់ពេលដោយស្របច្បាប់នៅពេលទៅរកការងារធ្វើនៅប្រទេសថៃ។
លោកស្រីបានបញ្ជាក់ថា ក្នុងចំណោម៣ខេត្តជាប់ព្រំដែនថៃមានខេត្តបន្ទាយមានជ័យ ត្រូវផ្តល់កន្លែងធ្វើលិខិតឆ្លងដែនសម្រាប់ពលករខ្មែរស្របច្បាប់នៅនិងកន្លែងទទួលពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញធ្វើយ៉ាងណាធ្វើជូនអោយបានទាន់ពេលវេលាដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរទៅរកការងារធ្វើដោយស្របច្បាប់នៅប្រទេសថៃ៕