អ្នកញៀន​ល្បែង​ចំនួន​៦​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន នៅ​ក្រុង​សៀមរាប​

19-July-2017 | ដោយ ពល បញ្ញា

​សៀមរាប ៖ ក្រុម​ញៀន​ល្បែងស៊ីសង​ចំនួន ៦​នាក់​ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្ម​កម្រិត​ស្រាល​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​១៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​និង​១០​នាទី ស្ថិតនៅ​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ឡេង ញិ​ប ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ទី​២-​ឈ្មោះ រ័ត្ន សាវឿន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ទី​៣-​ឈ្មោះ​ម៉ាន់ ណៃ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ទី​៤-​ឈ្មោះ​ក្រូច អៀង ហៅ​លី អៀង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ទី​៥-​ឈ្មោះ​ក្រូច ហាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, ទី​៦-​ឈ្មោះ​ជួប ថេត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​, និង​ទី​៧-​ឈ្មោះ ដក់ មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​(​ម្ចាស់ផ្ទះ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​)​។​

ដកហូត​សម្ភារៈ​ជា​វត្ថុតាង​រួមមានៈ បៀ​ចំនួន​០៣​ហ៊ូ​, ប្រាក់​ដុល្លារ​និង​ប្រាក់រៀល មួយចំនួន​, ទូរស័ព្ទដៃ​ចំនួន ៥​គ្រឿង​, ម៉ូតូ​ចំនួន​២​គ្រឿង​។​

ក្រោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៦​នាក់ នគរបាល​បានធ្វើ​ការអប់រំ​ណែនាំ​(​លើក​ទី​១)​និង​អនុញ្ញាតអោយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។​ចំណែកឯ​ម្ចាស់ផ្ទះ​បើក​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ចំនួន​១​នាក់ និង​វត្ថុតាង​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​សង្ឃឹមថា​អ្នកញៀន​ល្បែង​ចំនួន​០៦​នាក់ ដែល​នគរបាល​យើង​បានធ្វើ​ការអប់រំ​ណែនាំ​និង​អនុ​ញា​តុ​អោយ​ត្រឡប់​ទៅ​មូលដ្ឋាន​ជួបជុំ​គ្រួសារ​វិញ​ហើយ​នោះ នឹង​ខិតខំ​ប្រឹងប្រែង កែប្រែ​ខ្លួន ជួយ​កិច្ចការងារ​ក្នុង​គ្រួសារ និង​សង្គម​។ ករណី​នៅតែ​ប្រព្រឹត្តិ បន្ត​លេងល្បែង​ស៉ី​សង​ខុសច្បាប់​ទៀត លើក​ទី​២​គ្មាន​ការអប់រំ​ណែនាំ​ទេ នគរបាល​យើងខ្ញុំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​គ្មាន​ការយោគយល់ ៕

 

ចំនួនអ្នកទស្សនា

    20605357

  • ថ្ងៃនេះ1521
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47751
  • ខែនេះ162901
  • ឆ្នាំនេះ162901
  • សរុប20605357