ត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ចំណុចភូមិវាលទឹកចេញ ឃុំគរ ស្រុក/ខេត្តត្បូង។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ទីន ពុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ។
សម្ភារៈដកហូតបានរួមមានៈម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ១កញ្ចប់តូច និងដកហូតសម្ភារៈវេចខ្ចប់និងសម្ភារៈជក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុះរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមនិតិវិធី ៕