ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំផែនភស្ភុភារនិងហិរញ្ញវត្ថុមានពិធីប្រគល់ថវិកា ស ម ន ជូនគ្រួសារសពមន្ត្រីចំនួន០២នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៤ លានរៀល។
ក្រោមអធិបតីភាពលោកវរ:សេនីយ៍ឯក ឈុំ ណាវេត អនុប្រធានផែនភស្ភុភារនិងហិរញ្ញវត្ថុ ជំនួសមុខអោយ ឧត្តមសេនីយ៍ត្រី ប៉េង ដាណារ៉ា ស្នងការរងនិងជាប្រធានផែនភស្ភុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធ្វើអោយសមាគមន៍មិត្តនគរបាលរាជធានីភ្នំពេញយើងទទួលបានជោគជ័យផងដែរ ៕