ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ Internet online មួយកន្លែង​ត្រូវ​នគរបាល​បង្ក្រាប​

20-July-2017 | ដោយ ពល បញ្ញា

ព្រះសីហនុ ៖ ជនជាតិ​ចិន ពីរ​នាក់​ដែល​លួច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ Internet online ត្រូវបាន​កម្លាំង​នៃ​ផែន​អន្តោប្រវេសន៍ ដោយមាន​ការសម្របសម្រួល​និង​ដឹកនាំ​ផ្លូវច្បាប់​ដោយ​លោក​ព្រះរាជអាជ្ញារង លឹម ប៊ុនហេង ធ្វើការ​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅផ្ទះ​ជួល​ក្រុម​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនជាតិ​ដែល​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ Su Yi Jiang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​២-​ឈ្មោះ Lu Jie Bin ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​

​វត្ថុតាង​ចាប់យក​បានរួម​មានៈ កុំព្យូទ័រ​យួរដៃ បី​គ្រឿង​, ស៊ីម​កាត​ទូរ​សព្ទ​បី​, Mouse កុំព្យូទ័រ​បី​, ទូរ​សព្ទ ១០​គ្រឿង ម៉ាក​Iphone5, ម៉ូ​ឌឹ​ម​Internet ចំនួន​បី​, ដុំ​ម៉ាស៊ីន​សម្រាប់​ផ្ទេរ​លុយ ប្រើ​ជាមួយ​កុំព្យូទ័រ ចំនួន​ពីរ​, ដុំ​TP link ចំនួន​បី​, ដុំ ZTE ចំនួន​មួយ​, ដុំ Sopto ចំនួន​១០, ឆ្នាំង​សាក​ទូរ​សព្ទ​មួយចំនួន​១១, វិក្កយបត្រ​ពន្យា​សុពលភាព​លិខិត ឆ្លងដែន មួ​សន្លឹក​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20605347

  • ថ្ងៃនេះ1511
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47741
  • ខែនេះ162891
  • ឆ្នាំនេះ162891
  • សរុប20605347