នគរបាល​ខេត្ត​ព្រះសីហនុ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​សោកនាដកម្ម​តាម​ដងផ្លូវ​

20-July-2017 | ដោយ ពល បញ្ញា

ព្រះសីហនុ​៖ ដោយសារ​តែមាន​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ស្លាប់​ស្ទើរ​រាល់ថ្ងៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា ឲ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍ ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ អោយបាន​ជាប់​ជាប្រចាំ​។​

ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​និង​៣០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៦-២០៧ ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ថត​រថយន្ត​ដែល បើក​លើស​ល្បឿន​កំណត់ ចេញពី​ទីប្រជុំជន​ក្រុង កំណត់​ល្បឿ​៤០km/h​។​

​រយៈពេល​ជាង​មួយ​ម៉ោង បាន​រកឃើញ​រថយន្ត មាន​កំហុស ចំនួន​១៣​គ្រឿង ភ្នំពេញ ៩​គ្រឿង​, កណ្ដាល​១​គ្រឿង​, ក្នុង​មូលដ្ឋាន ៣​គ្រឿង​។​

​លោក​វរសេនីយ៍ឯក​ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា រថយន្ត​បើក​លើស​ល្បឿន​កំណត់ តម្រូវ​ឲ្យ​ម្ចាស់​មក​បង់ពិន័យ នៅ​អង្គភាព​នគរបាល​ចរាច​រណ៍ មិន​ផាក​តាម​ដងផ្លូវ​ទៀតឡើយ ៕

 

ចំនួនអ្នកទស្សនា

    20606017

  • ថ្ងៃនេះ2181
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48411
  • ខែនេះ163561
  • ឆ្នាំនេះ163561
  • សរុប20606017