ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយយកកាំបិតវះពោះបណ្តាលឲ្យស្លាប់នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី ស្ថិតនៅបន្ទប់ជួលលេខ២០ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ គូ គាំ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅ ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុពេលហូបបាយល្ងាចរួច មុនចូលគេងកូនប្រុសនោះបានប្រាប់ម្ដាយនឹងប្អូនស្រីថា ពេលយប់លឺសូរអ្វីក៏ដោយហាមបើកភ្លើង ហើយម្ដាយនឹងប្អូនស្រីរួមទាំងក្មួយតូចមួយផងក៏បានសម្រាកទៅ រហូតដល់ម៉ោងកើតហេតុខាងលើប្អូនស្រីក៏លឺសូសំលេងស្រែកថា អ៊ូយៗ ហើយជនរងគ្រោះក៏ស្រែកថាដេកទៅកំបើកភ្លើង ដោយជនរងគ្រោះនោះជាមនុស្សកាចខ្លាំងនឹងឆេវឆាវប្អូនស្រីក៏មិនហ៊ាន លុះមួយសន្ទុះ ក៏ត្រដររកខ្យល់នឹងប្រកាច់ធ្វើអោយម្ដាយនឹងប្អូនស្រីឆ្ងល់ក៏ស្ទាបទៅប៉ះនឹងសើមៗក៏បើកភ្លើងទៅឃើញស្លាប់បាត់ទៅហើយ រួចហើយក៏ប្រាប់ទៅម្ចាស់ផ្ទះនឹងរាយការណ៍មកសមត្ថកិច្ច។
តាមការពិនិត្យពីជំនាញកោសល្យវិច្ច័យគឺពុំមានពាក់ព័ន្ធនឹងឃាតកម្មនោះទេ គឺវះពោះសម្លាប់ខ្លួនឯង ហើយក្រុមគ្រួសារនៃសពក៏ពុំមានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែរ ដោយសារស្ថិតនៅក្នុងបន្ទប់ជាមួយកូនផ្ទាល់នឹងចាក់ពីក្នុងជាប់ពីក្នុងមិនមានអ្នកណាចូលមកទេ នឹងសូមយកសពមកធ្វើបុណ្យ នៅវត្តអរុណវត្តី តាមប្រពៃណី ៕