ព្រៃវែង ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីក្មេងលង់ទឹកស្លាប់២នាក់ក្នុងស្រុកផ្សេងគ្នា។
ករណីទី១-ក្មេងស្រី អាយុ ៩ ឆ្នាំ ម្តាយឲ្យទៅចាំស្រូវនៅស្រែ ហើយលេងបាល់លើភ្លឺប្រឡាយ បាល់ធ្លាក់ចូលទឹក ចុះទឹកយកបាល់ចំទឹកជ្រៅបានលង់ ។
នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង ៤៥ នាទីនៅចំណុច ភូមិអង្វ ១០០ ឃុំ អន្សោង ស្រុក កំពង់ត្របែក មាន ឈ្មោះជា ដានី ភេទស្រីអាយុ ៩ ឆ្នាំ នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក លង់ទឹកស្លាប់។ ឪពុកឈ្មោះ អ៊ុយ សុភា អាយុ ៣៦ ឆ្នាំ នៅភូមិចំបក់ ឃុំប្រាសាទ មូលហេតុ:ម្តាយអោយទៅចាំស្រូវព្រោះ ហើយលេងបាល់លើភ្លឺប្រឡាយ បាល់ធ្លាក់ចូលទឹក ចុះទឹកយកបាល់ចំទឹកជ្រៅបានលង់។ ចំណែកក្មេងស្រី ២ នាក់ទៀត បានរត់ទៅហៅចាស់ៗ ពេលមកដល់ស្រង់ឡើងបានដាច់ស្លាប់ទៅហើយ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការ នគរបាលស្រុកបានចាត់មន្ត្រីចុះពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ករណីទី២- មានករណី ក្មេងប្រុសអាយុ ១០ឆ្នាំ លង់ទឹកស្លាប់ នៅភូមិ ព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោ ១៨ និង១០ នាទី នៅចំណុច ខាងលិចភូមិ ព្រៃល្វាយបឃុំ ទឹកថ្លា ចម្ងាយពីភូមិ ប្រហែល ១០០ម៉ែត្រមានករណីគ្រោះថ្នាក់សង្គម1លើក ) គឺក្មេងប្រុសអាយុ ១០ឆ្នាំលង់ទឹក ស្លាប់។
ក្មេងរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ធន បញ្ញា ភេទ ប្រុស អាយុ ១០ឆ្នាំ មានទីលំនៅភូមិ ព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ឪពុក ម្ដាយ ទៅរកស៊ី ភ្នំពេញ នៅជា មួយ យាយ ឈ្មោះ ប៉ឹង អៀង អាយុ ៦០ ឆ្នាំ មូលហេតុ ទៅលេងទឹករណ្តៅអ៊ិចស្ការវ៉ាទ័រ ហើយក៍លង់ស្លាប់តែម្តង ៕