ជនជាតិ​វៀតណាម​១៩​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​

22-July-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយក​ដ្ឋា​អន្តោប្រវេសន៍​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៣០​នាទី អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ចំការមន ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ និង​ហាង​កាហ្វេ ផ្លូវ​៩៧,១០១ សិ្ថ​ត​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ។​

លោក​វរសេនីយ៍ឯក អ៊ា ភ​ក្កី នាយរង​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​បាន​ពិនិត្យឃើញ​ជនបរទេស​ជា ជនជាតិ​វៀតណាម​ចំនួន​១៩​នាក់ ស្រី​០៤​នាក់​បាន​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ត្រឹមត្រូវ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​នីតិវិធី ៕

 

 

ចំនួនអ្នកទស្សនា

    20606177

  • ថ្ងៃនេះ2341
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48571
  • ខែនេះ163721
  • ឆ្នាំនេះ163721
  • សរុប20606177