គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បង្ក្រាប​ល្បែង​ស៊ី​ចំនួន​២​ទីតាំង​

22-July-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដែលមាន​សាលាខណ្ឌ កម្លាំង​នគរបាល​អធិការ​ខណ្ឌ កងរាជអាវុធហត្ថ​ខណ្ឌ ដោយមាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​សង្កាត់​ទឹក ល្អក់​ទី​១ ក្រោម​កិច្ចសម្របសម្រួល​ពី​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​៣០​នាទី បាន​ចុះបង្ក្រាប​ជាក់ស្តែង ករណី​លេង ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី​) ចំនួន​២ ទីតាំង នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ទីតាំង​ទី​១-​ផ្ទះ​លេខ​១៤៩ ផ្លូវ​រថភ្លើង ក្រុមទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បាន​ចាប់យក​វត្ថុតាង ៖ ទូរ​ហ្គេម​បាញ់​ត្រី ចំនួន​មួយ​និង​ម៉ូតូ​ម៉ាក​គុប​មូល C50 ពណ៌​ស្លែ មួយគ្រឿង​។​

ទីតាំង​ទី​២-​ផ្ទះ​លេខ​១៤៨ ផ្លូវរ​រថភ្លើង ក្រុមទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចាប់យក​វត្ថុតាង ទូរ​ហ្គេម​បាញ់​ត្រី ចំនួន​ពីរ​ទូ​, សៀវភៅ​កត់​ពង់ ចំនួន​មួយ​ក្បាល​។​

​លោក​អនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែក​ព្រហ្មទណ្ឌ​អធិការដ្ឋាន​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ឃាត់​មនុស្ស​បីនាក់​រួមមាន​ទី​១-​ឈ្មោះ ជា សុ​ផា​រី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ពង់​ហ្គេម (​ជា​ភ្នាក់ងារ​ស៊ីសង​), ទី​២-​ឈ្មោះ ពៅ សែន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ត​បណ្តាញទឹក​, ទី​៣-​ឈ្មោះ ជា តា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​។​

បច្ចុប្បន្ន​ទីតាំង​ផ្ទះ​ទាំងពីរ​ខាងលើ យើង​បាន​បិទ​ឃ្លុំ បេ​រ​ជា​បណ្តោះអាសន្ន , ទូរ​ហ្គេម​ចំនួន​បី​ទូរ បាន​យក ទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ដោយឡែក​ជន សង្ស័យ​ទាំងបី​នាក់ រួម​នឹង​វត្ថុតាង បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​គ្រប់គ្រង និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20605517

  • ថ្ងៃនេះ1681
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47911
  • ខែនេះ163061
  • ឆ្នាំនេះ163061
  • សរុប20605517