ងងុយដេក​ខ្លាំង បើករថយន្ត​បុក​បង្កា​ន់​ដៃ​ស្ពាន​នៅ​ស្រុក​ក្រគរ​

22-July-2017 | ដោយ ពល បញ្ញា

ពោធិសាត់ ៖ រថយន្ត​មួយគ្រឿង​បាន​បើក​បុក​បង្កាន់ដៃស្ពាន​ធ្លា​ម្អម ខាងឆ្វេង នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​១០​នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧០-១៧១ ស្ថិតនៅ​ភូមិ​ត្រាំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ​ខេត្ត ពោធិសាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក FUSO ពាក់​ស្លាក​លេខ​កំពង់ធំ 3A-1434 ពណ៌​ស ធ្វើ​ចរ​រា​ចរណ៍​ពី​កើ​តទៅ​លិច​ពេលមកដល់​កន្លែងកើតហេតុ​ដោយសារ​អ្នកបើកបរ​មាន​ភាព​ង​ងុ​យ​ដេក បាន​រេ​ចង្កូត​បុក​បង្កៃ​ដៃ​ស្ពាន​តែម្តង​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ផាត ភិរម្យ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ សម្ភារៈ​ខូចខាត បាក់​បង្កាន់ដៃស្ពាន​ប្រវែង​១២​ម៉ែត្រ ៕

 

 

ចំនួនអ្នកទស្សនា

    20606027

  • ថ្ងៃនេះ2191
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48421
  • ខែនេះ163571
  • ឆ្នាំនេះ163571
  • សរុប20606027