គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក សម្លាប់​ហើយ​យកទៅ​ដុតចោល​ស្នើសុំ​សមត្ថកិច្ច ដាក់ទោស​មួយជីវិត

25-July-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ គ្រួសារ​ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី​ដែល​ត្រូវ​ឃាតក​សម្លាប់ ហើយ​យកទៅ​ដុតចោល​សមត្ថកិច្ច​ចាប់បាន ៤​នាក់​សុំ​ដាក់ទោស​មួយជីវិត​។​

​ឈ្មោះ ជា ថន អាយុ​៦៦​ឆ្នាំ​និង​ឈ្មោះ ប៉ាង សួន អាយុ​៥៥​ឆ្នាំ​ត្រូវជា​ម្តាយ​ជនរងគ្រោះ​រត់​តាក់ស៊ី​ដែល​ត្រូវ​ឃាតក សម្លាប់​ដុតចោល​បាន​ថ្លែង​អំណ​គុណ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ឃាតក ដែល​សម្លាប់​កូនប្រុស​របស់លោក​ដែលជា​អ្នករត់​តាក់ស៊ី​ហើយ​យកទៅ​ដុតចោល​ក្នុង​ប​ច្ឆា​ទាំង​កណ្តាលយប់​កាលពី​ថ្ងៃទី​២២ ខែ​កក្ត​ដា ឆ្នាំ​២០១៧ នៅ​វត្ត​ពង្រ​កង​វ៉ា​ស្ថិត​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

ឪពុកម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក សម្លាប់​យកទៅ​ដុតចោល​នោះ​គឺជា​កូនប្រុស​ពៅ​របស់គាត់​ដែលមាន​មុខ​របប​រត់​តាក់ស៊ី​ក្នុងចំណោម​កូនប្រុស​ស្រី​ចំនួន​៥​នាក់​។ មុនពេល​ដែល​ឃាតក សម្លាប់​គឺ​កូនប្រុស​មាន​ប្រពន្ធ​គ្មាន​ខានស្លា​ម្នាក់​ឈ្មោះ យ៉ង់ ច​ន្នី ហៅ​ម៉ី អាយុ​២៤​ឆ្នាំ​(​ជា​អតីត​ជា​អ្នកចម្រៀង​ច្រៀង​ហាង​វិមាន​រាម​ក្រុង​សិរីសោភ័ណ​) រហូត​បានកូន​ប្រុស​ម្នាក់ អាយុ​១១​ខែ​ដែល​ជួល​ផ្ទះ​នៅ​ខាងក្រៅ​។​

កាលពីមុន​ឪពុកម្តាយ​សាច់ញាតិ​មិនបាន​ដឹង​កូនប្រុស​មាន​ប្រពន្ធ​ឡើយ​ដោយ​ថ្ងៃមួយ​ប្រពន្ធ​គ្រប់​ខែ​ឆ្លងទន្លេ​មិនកើត​បាន​ទៅ​វះកាត់​យក​កូន​គ្មាន​លុយ​ទើប​មកសុំ​លុយ​ឪពុកម្តាយ​ទៅ​វះកាត់​ប្រពន្ធ​ទើប​ដឹង​។ តែ​ក្រោយ​ពេលដែល​ប្រពន្ធ​ឆ្លងទន្លេ​ហើយ​រយៈពេល​៥​ខែ​មុននេះ​ស្រាប់​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​មានការ​លែងលះគ្នា​មាន​លិខិតស្នាម​ភូមិ​.​ឃុំ​ហើយ​ប្រពន្ធ​បានចេញ​ទៅ​នៅក្រៅ​រហូត ជាង​១​ខែ​មុននេះ​ប្រពន្ធ​បាន​ចូល​រស់នៅ​ជាមួយ​វិញ​។​

​ស្រាប់តែ​មុន​ដែល​កូនប្រុស​ត្រូវ​ឃាតក សម្លាប់​គឺ​កូន​បាន​ចេញទៅ​រត់​តាក់ស៊ី​ជាធម្មតា​ហើយ​ត្រូវបាន​បាត់​ខ្លួន​ឪពុកម្តាយ​បងប្អូន​បានដឹង​នាំគ្នា​ទៅប្តឹង​កម្លាំង​នគរបាល​ជួយ​ស្រាវជ្រាវ​រកឃើញ​ជនរ​ង​គ្រោះ​ត្រូវបាន​ជនសង្ស័យ​សម្លាប់​ហើយ​យកមក​ដុត​ក្នុង​ប​ច្ឆា​ទាំង​កណ្តាលយប់​ដែល​រួមមាន​អាចារ្យ​ភ្លុក​ដាក់ចូល​ក្តា​មឈូស​ហើយ​ដុត​។​

​គួ​រកោត​ស​សើរ​ចំពោះ​កម្លាំង​នគរបាល​ដែល​បាន​ដុតដៃដុតជើង​ស្រាវជ្រាវ​ចាប់​បានជា​បន្តបន្ទាប់រ​យៈ​ពេល​២​ថ្ងៃ​ចាប់បាន​ជនសង្ស័យ​ឃាតក​និង​បក្ខពួក​ចំនួន​៤​នាក់​និង​រកឃើញ​រថយន្ត​មកវិញ​។​

ឈ្មោះ យ៉ង់ ច​ន្នី ហៅ​ម៉ី អាយុ​២៤​ឆ្នាំ​(​ត្រូវជា​ប្រពន្ធ​)​បានបញ្ជាក់​ប្រាប់ថា​មុនពេល​ដែល​ឃាតក សម្លាប់​ប្តី​គឺ​ពួកគេ​រស់នៅ​ជាមួយគ្នា​ហើយ​មាន​អ្នក​តេ​ហៅ​អោយ​ទៅយក​ម៉ូយ​ដឹក​ទៅ​ប៉ោយប៉ែត បាន​ប្រ​យ៉ាប់​ប្រ​ញ៉ា​ល់​ចេញទៅ​នៅ​អំឡុង​ម៉ោង​១​ជាង​ថ្ងៃទី​២២ ខែ​កក្ត​ដា ឆ្នាំ​២០១៧​ទៅ​ដឹក​នៅ​ម្តុំ​ចំការ​ត្របែក​ពេលចេញ​ទៅ​បាត់​ហើយ​ទូរស័ព្ទ​ក៏​មិន​ចូល​ទើប​ទូរស័ព្ទ​ប្រាប់​ឪពុកម្តាយ​បានដឹង​ជួយ​រក​ទើបបាន​ដឹង​ប្តី​ត្រូវបាន​ឃាតក​សម្លាប់​យកទៅ​ដុតចោល​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់ថា ខ្លួន​មុន​បាន​ប្តី​ជា​អ្នកចម្រៀង​ច្រៀង​ក្នុង​ហាង​វិមាន​រាម​(​ក្រុង​សិរីសោភ័ណ​) ហើយ​បាន​ស្គាល់​ប្តី​ចូលទៅ​កំសាន្ត​រួមរស់​ជាមួយគ្នា​ជិត ២​ឆ្នាំ​ហើយ​បានកូន​ប្រុស​ម្នាក់​អាយុ​១១​ខែ​។ តែ​កាលពី​៥​ប្រាំ​ខែ​មុនគេ​ធ្លាប់​ឈ្លោះប្រកែក​គ្នា​រហូត​មានការ​លែងលះគ្នា​មាន​លិខិតស្នាម​ភូមិ​.​ឃុំ​។ ក្រោយពេល​លេង​លះ​គ្នា​គេ​បាន​ទៅ​នៅ​រួមរស់​ដូច​ប្តី​ប្រពន្ធ​ដែរ​ជាមួយ​ឈ្មោះ ហេង ឃៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​គ្រូបង្រៀន​សាលា​ភាសា​អាស៊ី​) រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​ស្ត្រី​រូបនោះ​បាន​បញ្ជាក់ថា តែ​រយៈពេល​១​ខែ​នេះ​ដោយ​ប្តី​អង្វរក​ពេក​ហើយដោយ​គិត​ឃើញ​និង​នឹក​កូនប្រុស​បានមក​រួម​រស់​ជា​ប្តី​វិញ​ស្រាប់តែ​ឈ្មោះ ហេង ឃៀង បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​របស់ខ្លួន​ជាច្រើនលើក​ហើយគ​ម្រាម​រក​សម្លាប់​ដោយ​និយាយថា បើ​ម្នាក់​មិនបាន​ម្នាក់ទៀត​ក៏​មិនបាន​ដែរ​បើ​អត់​គឺ​អត់​ទាំងអស់គ្នា​។ ទើប​ប្តី​របស់ខ្លួន​ចេញទៅ​រត់​តាក់ស៊ី​ត្រូវបាន​ឃាតក​សម្លាប់​យកទៅ​ដុត​ទើប​កម្លាំង​នគរបាល​ឃាត់ខ្លួន​សង្ស័យ​៤​នាក់​មាន​ម្នាក់​ឈ្មោះ ហេង ឃៀង និង​បក្ខពួក​៣​នាក់​ទៀត​ចូលរួម​សម្លាប់​នៅ​ថ្ងៃទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ៕

 

ចំនួនអ្នកទស្សនា

    20606967

  • ថ្ងៃនេះ3131
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49361
  • ខែនេះ164511
  • ឆ្នាំនេះ164511
  • សរុប20606967