ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តន៍និតិវិធី នៅថ្ងៃទីទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ និងនគរបាលប៉ុស្តិ៍បឹងទំពុនដឹកនាំដោយលោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី ចុះត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និង ស្នាក់នៅគ្មានឯកសារត្រឹមត្រូវ នៅទីតាំងផ្ទះជួល ផ្លូវលំ ភូមិអណ្តូងទី១ សង្កាត់បឹងពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជាលទ្ធផលបានឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ាម្នាក់ បានលួចស្នាក់នៅ និង គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ។
លោកបន្តថា ជនជាតិ នីហ្សេរីយ៉ា ខាងលើឈ្មោះ EZE CHUKWUDI KENNETH ភេទប្រុស បានលួចស្នាក់នៅ និង គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបន្តនីតិវិធី ៕