ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធីបានចុះ សហការអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅនិងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ដឹកនាំដោយលោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី ចុះត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និង ស្នាក់នៅគ្មានឯកសារត្រឹមត្រូវ នៅទីតាំងផ្ទះបែរបណ្តែតទឹក ផ្លូវលំ មាត់ទន្លេរ ភូមិ ពោធិមង្គល់ សង្កាតព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើបានត្រួតពិនិត្យឃើញជនជាតិវៀតណាមចំនួន បីនាក់ (ស្រី ពីរនាក់) ទើបចូលមកប្រទេសកម្ពុជាក្នុងខែមិថុនានេះ គ្មាន លិខិតឆ្លងដែន ស្នាក់នៅ ពួន សំងំ និង ប្រកបមុខមុខរបរ ខុសច្បាប់ ត្រូវបាន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនិតិវិធី ៕