បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាង១០០នាក់ព្រួតវាយឃាតករំលោភសម្លាប់ស្ត្រីអាយុ១៨ឆ្នាំ នៅពេលកម្លាំងនគរបាលយកទៅធ្វើសកម្មភាពឡើងវិញហើយបានបាញ់ជាង១០គ្រាប់ទើបរំដោះជនល្មើសបានពីកណ្តាប់ប្រជាពលរដ្ឋដែលកើតឡើងនៅថ្ងៃទី២៤ ខែកកក្កដា ឆ្នាំ២០១៧ ស្ថិតចំណុចវាលភូមិបាល័ង្គ ឃុំតាគង់ស្រុកម៉ាឡៃ។
ប្រជាពលរដ្ឋបានប្រាប់ថា មូលហេតុដែលប្រជាពលរដ្ឋទាំងភូមិបាល័ង្គប្រមាណជាង១០០នាក់បានផ្ទុះកំហឹងព្រួតវាយជនល្មើសជាឃាតក រំលោភសម្លាប់ស្ត្រីរងគ្រោះឈ្មោះ ឈៀង ស្រីខួច អាយុ១៨ឆ្នាំ ខណៈពេលដែលនាងបានជូនម្តាយទៅស្រែហើយត្រឡប់មកវិញត្រូវជនល្មើសឈ្មោះ ជីម តាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាមួយគ្នាបានទៅស្ទាក់ចាប់នាងសម្លាប់ហើយរំលោភបានសម្រេចហើយគេចខ្លួនបាត់ដែលកើតឡើងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅវាលស្រែក្បែរកំពតព្រៃក្បែរភូមិបល័ង្គ ឃុំតាគង់ស្រុកម៉ាឡៃ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលបានដឹងជនល្មើសត្រូវបានកម្លាំងនគរបាលខេត្តនាំមកធ្វើតម្រាប់តាមការរំលោភសម្លាប់ស្ត្រីរងគ្រោះប្រជាពលរដ្ឋទាំងភូមិប្រមាណជាង១០០នាក់ នាំគ្នាបានព្រួតវាយជនល្មើសដែលកំពុងធ្វើសកម្មភាពកណ្តាលវាលស្រែបណ្តាលខ្ទេចសន្ទូងគេហើយពេលនោះកម្លាំងនគរបាលប្រមាណជាង១០នាក់បានធ្វើអន្តរាគមន៍ទប់ទល់ជាមួយប្រជាពលរដ្ឋដែលផ្ទុះកំហឹងខ្លាំងបានបាញ់កាំភ្លើងប្រមាណជាង១០គ្រាប់ឡើងលើគម្រាមប្រជាពលរដ្ឋរំដោះយកជនល្មើសជាឃាតក ចូលក្នុងរថយន្តវិញ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា មូលហេតុកម្លាំងនគរបាលជំនាញយកជនសង្ស័យធ្វើតម្រាប់ក្នុងការរំលោភនេះ ដើម្បីអោយព័ត៌មានកាន់តែច្បាស់ពីសកម្មភាពជនល្មើសដែលប្រព្រឹត្តតែត្រូវបងប្អូនប្រជាពលរដ្ឋផ្ទុះកំហឹងតែការពារស្ថានភាពជនល្មើសដើម្បីយកអនុវត្តតាមច្បាប់៕