អង្គការ​ហេ​ឡូ​ត្រា​ស្ត​បោសសម្អាត​មីន​ចំនួន​១៤០​នាក់​បាន​ប្រជុំ​រយៈពេល​៤​ថ្ងៃ​ស្តីពី​ភាព​ដឹកនាំ​ការគ្រប់គ្រង​ចំការមីន​

26-July-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ អង្គការ​ហេ​ឡូ​ត្រា​ស្ត​បោះ​សម្អាត​មីន​ចំនួន​១៤០​នាក់ បាន​ប្រជុំ​រយៈពេល​៤​ថ្ងៃ ស្តីពី​ភាព​ដឹកនាំ​ការគ្រប់គ្រង​ចំការមីន​ដែល​ត្រូវបាន​បិត​កិច្ចប្រជុំ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​កក​ក្កដា ឆ្នាំ​២០១៧​នៅ​សកល​វិទ្យាល័យ​មានជ័យ​ខេត្តបន្ទាយមានជ័យ​។​

​លោក ម៉ា​ធ្យូ ហូ​វែ​ល គ្រូបង្វឹក​និង​វាយតម្លៃ​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ស្តីពី​ភាពជា​អ្នកដឹកនាំ​លើ​ការគ្រប់គ្រង​ចំការមីន​នេះ​ត្រូវបាន​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ដែលមាន​កម្លាំង​កំចាត់មីន​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​ចំនួន​១៤០​នាក់ ដើម្បី​ពង្រឹង​ការងារ​ការបោះសម្អាត​មីន​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​អោយ​ទទួលបាន​ភាពជោគជ័យ​។​

លោក​ទេសរដ្ឋមន្ត្រី លី ធុច អគ្គលេខាធិការ​អាជ្ញាធ​រ​មីន​កម្ពុជា​បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ក្រុម​បោសសម្អាត​មីន​ជាពិសេស​អង្គការ​ហេ​ឡូ​ត្រា​ស្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បោសសម្អាត​មីន ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​មា​នស​សន្តិសុខ​ល្អ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​តឿន​រំលឹក​ដល់​អង្គការ​ហេ​ឡូ​ត្រាស់​ដែល​បោសសម្អាត​មីន​នៅ​កម្ពុជា​ទទួលបាន​ភាពជោគជ័យ​ដើម្បី​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បង្កបង្កើនផល​សម្រាប់​ជី​វិភាព​រស់នៅក្នុង​គ្រួសារ​នេះ​ជាការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ៕

 

ចំនួនអ្នកទស្សនា

    21166037

  • ថ្ងៃនេះ3461
  • ម្សិលមិញ7351
  • សប្តាហ៍នេះ10821
  • ខែនេះ121401
  • ឆ្នាំនេះ723581
  • សរុប21166037