គ្រូពេទ្យ​ស្ទើរភ្លើង ចាក់​ថ្នាំ​យុវតី​ម្នាក់ បណ្តាល​ឲ្យ​ប្រតិកម្ម​ស្លាប់​មួយ​រំពិច នៅ​ស្រុក​ស្វាយជ្រំ​

27-July-2017 | ដោយ ពល បញ្ញា

ស្វាយរៀង ៖ យុវតី​ម្នាក់​ត្រូវបាន​ស្លាប់​បន្ទាប់ពី​លោកគ្រូ​ពេទ្យ​ស្ទើរភ្លើង​ម្នាក់​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ប្រតិកម្ម​ថ្នាំ​ស្លាប់​មួយ​រំពេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​និង​៣០​នាទី​។​

​មន្ត្រីនគរបាល​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹងថា លោកគ្រូ​ពេទ្យ​ឯកជន​ដែល​ស្ទើរភ្លើង​ខាងលើ ឈ្មោះ ហាស់ ប៊ុនធឿន (​ហៅ​ទុន​) ភេទ​ប្រុស​អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បន្តថា​មុនពេល​កើតហេតុ​លោកគ្រូ​ពេទ្យ​ខាងលើ​បាន​យក​ថ្នាំពេទ្យ ថ្នាំ​អំពូល​ឡា​រ៉ូ​ស​, ថ្នាំ​ដប​តូច​សង់​តា​, ថ្នាំ​អំពូល​កុង​ខ្វូ​, ថ្នាំ​អូ​ពូ​ល​បេ​កូស៊ីន​, ពេលមកដល់​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ថោង វ័រ​ល័​ក្ខ​ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ក្អែ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ពេលមកដល់​លោកគ្រូ​ពេទ្យ បាន​កាច់​ថ្នាំ​ចំនួន​៣​អំពូល​លាយ​គ្នា​ចាក់​ជនរងគ្រោះ​បន្ទាប់មក​គ្រូពេទ្យ​បាន​កាច់​ថ្នាំ​អំពូល​បេ​កូស៊ីន​មួយ​អំពូល​ទៀត​ចាក់​ជនរងគ្រោះ​ចំ​ភ្លៅ​ចំនួន​២ ម្ជុល​ទៀត បណ្តាលអោយ​ប្រតិកម្ម​ថ្នាំ​ជនរងគ្រោះ​ស្លាប់​តែម្តង​។​

មូលហេតុ​ជនរងគ្រោះ​មាន​ជំងឺ​ឈឺក្បាល​វិលមុខ​សុំច្បាប់​ចេញពី​រោងចក្រ​មក​ផ្ទះ​។ ក្រោយពី​ជនរងគ្រោះ​ស្លាប់​ហើយ​គ្រូពេទ្យ​បាន​គេចខ្លួនបាត់​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 

 

ចំនួនអ្នកទស្សនា

    20607287

  • ថ្ងៃនេះ3451
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49681
  • ខែនេះ164831
  • ឆ្នាំនេះ164831
  • សរុប20607287