សម្តេច​ក្រឡាហោម សខេង​៖​ថវិកា​ជិត​១​លាន​ដុល្លារ​គ្រោង​ចំណាយ​សម្រាប់​លើកទឹកចិត្ត ដល់​មន្ត្រី​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១

27-July-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​១​បានប្រកាសថា ថវិកា​ជិត​១​លាន​ដុល្លារ គ្រោង​ចំណាយ​សម្រាប់​លើកទឹកចិត្ត ដល់​មន្ត្រី​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១​នេះហើយ​​ថវិកា​នេះ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​មាន​ស្នាដៃ បង្ក្រាប​គ្រឿងញៀន​បាន​ជោគជ័យ​។​

​ការ​ថ្លែង​បែបនេះ​នៅពេលដែល​សម្តេច បាន​អញ្ជើញ​ចូលរួម ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល អនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​១ និង​លើក​ទិសដៅ​អនុវត្ត យុទ្ធនា​ការលើក​ទី​២ ដែល​បានរៀបចំ​ធ្វើឡើង នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១ រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា ដែល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន​​
​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿងញៀន បាន​បង្ក្រាប​ក្រុម​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​១​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​។​


ចំនួនអ្នកទស្សនា

    20607107

  • ថ្ងៃនេះ3271
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49501
  • ខែនេះ164651
  • ឆ្នាំនេះ164651
  • សរុប20607107