បន្ទាយមានជ័យ ៖ ការអនុវត្តសាលដីកាតុលាកំពូលរុះរើផ្ទះនិងអូសយកដី១គ្រួសារថា គាត់រស់នៅពីឆ្នាំ១៩៧៩ សុំអោយសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដែលមន្ត្រីសាលាដំបូងខេត្តចុះការអនុវត្តនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលត្រូវតុលាកំពូលចុះរុះរើខាងលើឈ្មោះ ស៊ុម ទូច អាយុ៤៥ឆ្នាំ ត្រូវជាប្តីនិងឈ្មោះ វួច នី អាយុ៤២ឆ្នាំត្រូវជាប្រពន្ធបានប្រាប់ថា ដីដែលមន្ត្រីតុលាកាខេត្តបន្ទាយមានជ័យអនុវត្តសាលដីកា របស់តុលាកាកំពូលលេខ៥២៥នេះ គឺជាដីរបស់គាត់រស់នៅតាំងពីឆ្នាំ១៩៧៩ មកម្លេះដែលមានផ្ទៃដីបណ្តោយប្រវែង២០ម៉ែត្រនិងទទឹង៦ម៉ែត្រ ដែលម្តាយខាងប្តីឈ្មោះ ស៊ុម វឹក មុនស្លាប់បានបានប្រគល់ឲ្យប្តីរបស់ឈ្មោះ ស៊ុម ទូច កាន់កាប់រស់នៅរហូតមានកូនពូនជាចៅមានចំនួន១០នាក់ ដែលទទួលស្គាល់ពីអាជ្ញាធរភូមិ.ឃុំ។
ឈ្មោះ ស៊ុម ទូច បានបញ្ជាក់ថា ក្រោយមកឈ្មោះ ឡេង ហូយ ភេទស្រីរស់នៅភូមិជាមួយគ្នា (អ្នកមានលុយមានអំណាច) បានប្តឹងទៅសាលាដំបូងខេត្តបន្ទាយមានជ័យចោទថា រំលោភរស់នៅលើដីរបស់ឈ្មោះ ឡេង ហូយ បានកាត់អោយគ្រួសារគាត់ចាញ់ក្តី។ ដោយភាពអយុត្តិធម៌ប្តឹងទៅតុលាកា ឧទ្ទរណ៍កាត់អោយឈ្មោះ ស៊ុម ទូច អាយុ៤៥ឆ្នាំ ត្រូវជាប្តីនិងឈ្មោះ វួច នី អាយុ៤២ឆ្នាំត្រូវជាប្រពន្ធឈ្នះក្តី ហើយឈ្មោះ ឡេង ហូយ មានលុយប្តឹងទៅតុលាកំពូលបានបង្វិលសំណុំរឿងមកតុលាកា ឧទ្ទរណ៍កាត់លើកទី២ អោយគ្រួសារឈ្មោះ ស៊ុម ទូច និងឈ្មោះ វួច នី ចាញ់ក្តីតុលាកាកំពូលបានចេញសាលដីកា លើកទី១និងទី២ដោយក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ផ្អាក់ការអនុវត្តរហូតលើកទី៣បានអនុវត្តរុះរើផ្ទះនិងរឹបអូសយកដីប្រគល់ជូនឈ្មោះ ឡេង ហូយ ។
ឈ្មោះ ស៊ុម ទូច ត្រូវជាប្តីឈ្មោះ វួច នី បានសុំអោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សុំជួយអន្តរាគមន៍បានដីមកវិញព្រោះថា ដីរបស់គាត់រស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ មូលហេតុអីអ្នកមានលុយនិងអំណាចរំលោភយកដីគាត់ដោយភាពអយុត្តិធម៌បំផុត។
ទាក់ទិនការអនុវត្តសាលដីកាតុលាកាកំពូលនេះអ្នកយកព័ត៌មានព្យាយាមទាក់ទងទៅឈ្មោះ ឡេង ហូយ ដែរតែមិនអាចទំនាក់ទំនងបានតែ មន្ត្រីសាលាដំបូងខេត្តបានប្រាប់ថា នេះជាការអនុវត្តសាលដីកាលេខ៥២៥ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩ ដែលចុះអនុវត្តថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ៕