កម្មករសំណង់​ចំនួន​២​នាក់ ដាក់​ជណ្តើរ​ដែក​ឡើង​បូក​ស៊ីម៉ង់ត៍​គៀប​ជាប់​ខ្សែភ្លើង ឆ្លង​ចរន្ត​ឆក់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

29-July-2017 | ដោយ ពល បញ្ញា

ឧ​ត្ត​រ​មានជ័យ ៖ កាល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​នឹង​៣០​នាទី​ល្ងាច មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង នៅ​ចំណុច​កា​រាស់​សាំង L H R ស្ថិតនៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ត​ល​ឲ្យ​ស្លាប់​១​នាក់ របួសធ្ងន់​១​។​

លោក​វរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ដែល​ឆក់​ខ្សែ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​នោះ មានឈ្មោះ​ដូចខាងក្រោម​៖​ទី​១-​ឈ្មោះ ឆ​ង វ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​ភូមិ ឫស្សី​លក ឃុំ ឫស្សី​លក ស្រុក​ជីក្រែង ខេត្ត សៀមរាប ត្រូវបាន​(​ស្លាប់​) ទី​២-​ឈ្មោះ ចក់ ចឹ​ម ភេទ ប្រុស​អាយុ ២៣ ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា (​រងរបួស​ធ្ងន់ )​។​

លោក​វរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា ដោយ​មូលហេតុៈ យក​ជណ្តើរ​ដែក​ដាក់​ទ្បើង​បូក​ស៊ីម៉ង់ត៍​គៀប​ជាប់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​តែម្តង រីឯ​ម្ចាស់​ឈ្មោះ លោក​ឡេង ហួ ភេទ​ប្រុស នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​សមត្ថកិច្ច​នៃ​អធិការនគរបាល​ស្រុក​អន្លង់វែង បានធ្វើ​កំណត់ហេតុ​និង​ប្រគល់​សាកសព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​ម្នាក់ទៀត​ដែល​របួសធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​ជួយសង្គ្រោះ ៕

 

ចំនួនអ្នកទស្សនា

    20607727

  • ថ្ងៃនេះ3891
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50121
  • ខែនេះ165271
  • ឆ្នាំនេះ165271
  • សរុប20607727