បន្ទាយមានជ័យ ៖ ទំនាស់ដីធ្លី៣០គ្រួសារដី៤៦ល្វែងជុំវិញផ្សារាត្រី(TM)ត្រូវបានដោះស្រាយបញ្ចប់ដោយប្រជាពលរដ្ឋទិញហើយចេញ៥០ភាគរយនិងម្ចាស់ផ្សារចេញ៥០ភាគរយកិច្ចប្រជុំដោះស្រាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ដំណាងប្រជាពលរដ្ឋចំនួន៣០គ្រួសារបានប្រាប់ថា ជាការពិតដីចំនួន៤២ល្វែងនេះគឺប្រជាពលរដ្ឋបានទិញពីលោក ជា សុវណ្ណធួន ម្ចាស់ផ្សារាត្រី(TM)ក្នុង១ល្វែងបណ្តោយ២០ម៉ែត្រនិងទទឹង ៤ម៉ែត្រមានតាមតំលៃ៦,០០០ទៅ៨,០០០ដុល្លារក្រោយពេលទិញហើយប្រជាពលរដ្ឋខ្លះបានចាក់ដីសាងសង់ធ្វើកន្លែងរកស៊ីតែត្រូវបានឈ្មោះ សុត ដួងច័ន្ទ ជាម្ចាស់ដីលក់អោយលោក ជា សុវណ្ណធួន ទិញវិនិយោគផ្សានៅជំពាក់លុយមិនទាន់បានសងអស់មិនទាន់អោយបងប្អូនធ្វើអ្វីបានឡើយ។
ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា ទំនាស់រយៈពេលយូរធ្វើអោយខាត់បង់ថវិការរកស៊ីនិងពេលវេលារកស៊ីអាជ្ញាធរបានដោះស្រាយរហូតដល់ពេលនេះទើបបានបញ្ចប់ដោយប្រជាពលរដ្ឋទទួលសង៥០ភាគរយនិងយលោក ជា សុវណ្ណធួនទទួលសង៥០ភាគរយដែលចំនួនថវិការនៅជំពាក់២០ម៉ឺនដុល្លាសងទៅឈ្មោះ សុត ដួងច័ន្ទ ទើបបានបញ្ចប់រឿង។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា កិច្ចប្រជុំដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋ៣០គ្រួសារដែលមានដី ៤៦ល្វែងស្ថិតជុំវិញផ្សាររាត្រី(TM) ស្ថិតភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ គឺកើតមានទំនាស់ជាច្រើនឆ្នាំមកហើយដោយប្រជាពលរដ្ឋទិញដីពីក្រុមហ៊ុនផ្សាររាត្រី(TM)របស់លោក ជា សុវណ្ណធួន ដែលមានទំនាស់ជាមួយឈ្មោះ សុត ដួងច័ន្ទ ក្រោយពេលប្រជាពលរដ្ឋទិញហើយទំនាស់រហូតដល់ប្រជាពលរដ្ឋចាក់ដីសាងសង់និងមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធនៅឡើយ។
លោកបានបញ្ជាក់ថា៖ដោយទំនាស់មានភាពរ៉ាំរ៉ៃហើយអូសបន្លាយជាច្រើនឆ្នាំធ្វើអោយប្រជាពលរដ្ឋខាតបង់ទាំងប្រាក់កាក់និងពេលវេលារកស៊ីនិងដោយមានការយកចិត្តទុកដាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យក៏ដូចមានការណែនាំលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានដោះស្រាយជួនបងប្អូនប្រជាពលរដ្ឋចំនួន៣០គ្រួសារលើដី៤៦ល្វែងត្រូវបានដោះស្រាយបញ្ចប់ដោយប្រជាពលរដ្ឋសំណង៥០ភាគរយនិងលោក ជា សុវណ្ណធួន ម្ចាស់ផ្សារាត្រី(TM)សំណង៥០ភាគរយដែលទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាសងទៅឈ្មោះ សុត ដួងច័ន្ទ ក្នុងរយះពេល២០ថ្ងៃចាប់ពីថ្ងៃទី២៩ខែកក្តដាឆ្នាំ២០១៧ប្រជាពលរដ្ឋទទួលបានការសាងសង់និងធ្វើប័ណ្ណកម្មសិទ្ធជាលក្ខណះជាប្រព័ន្ធពីមន្ត្រីជំនាញចុះធ្វើជូន ៕