រថយន្ត​ឆា​រ៉ា​លែ​ត បុក​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

31-July-2017 | ដោយ ពល បញ្ញា

​ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ផ្លូវបំបែក​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​រថយន្តបុក​ម៉ូតូ រួច​រត់គេច ក៏​បុក​ម៉ូតូ ជា​បន្តបន្ទាប់ សរុប ចំនួន​៣ កន្លែង  បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល ០៤ នាក់ ស្រី ២ នាក់  ៖ ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម ទី​១- ឈ្មោះ អាំ ដាំ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង  បើកបរ​ម៉ូត​ម៉ាក ហុងដា​ឌ្រី​ម ព័​ណ​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ ព្រះវិហារ ១A ០៩៣៦   បណ្តាល​ឲ្យ​រងរបួស​បាក់ដៃ​ខាងស្តាំ  និង​ម៉ូតូ​ខូច​ផ្នែក​ខាងមុខ​, ទី​២- ឈ្មោះ ហឿង ឡុង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង  បើកបរ​ម៉ូតូ​ម៉ាក MSX ពណ៌​សលាយ​ខ្មៅ សេរី​២០១៥ គ្មាន​ស្លាក​លេខ  បណ្តាល​ឲ្យ​រងរបួស​ស្រាល និង​ម៉ូតូ​ខូច​ផ្នែក​ខាងមុខ ទី​៣- ឈ្មោះ អុន ផានិត ប្រុស​អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា រងរបួស​ស្រាល​, ទី​៤- ឈ្មោះ សារ៉េត ស្រី​លាភ ភេទ​ស្រី អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង ( មាន​ផ្ទៃពោះ ៥ ខែ ) បើកបរ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម រងរបួស​ស្រាល និង​ម៉ូតូ​ត្រូវ​ខូច​, ទី​៥- ឈ្មោះ សារិន យេ​យេ ភេទ​ស្រី អាយុ​៤ ឆ្នាំ  ត្រូវជា​កូន រងរបួស​ស្រាល​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ អ៊ាង បូ​រិ​ន ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បើកបរ​រថយន្ត​ម៉ាក ម៉ាក ឆា​រ៉ា​លែ​ត ពណ៌​ត្រេអ៊ី សេរី​២០១៤ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២ - ០៧០៦  គ្មាន​របួស  រថយន្ត​ខូច​ផ្នែក​ខាងមុខ  ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ស្រវឹង  ។​

ករណីនេះ អធិការនគរបាល​ស្រុក បាន​ចាត់តាំង​កម្លាំង​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ និង​នាំខ្លួន​អ្នកបើកបរ​មក​សាកសួ​រ នៅ​អធិការដ្ឋាន  ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20607837

  • ថ្ងៃនេះ4001
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50231
  • ខែនេះ165381
  • ឆ្នាំនេះ165381
  • សរុប20607837