តាកែវ ៖ លោកវរសេនីយ៍ត្រី ផាន ផល អធិការនគរបាលស្រុកទ្រាំង បានឲ្យដឹងថាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ប្រហែលម៉ោង៧យប់ មានករណីមនុស្សធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។
លោកអធិការបន្តថា ជនរងគ្រោះមានឈ្មោះ សែស រ៉ាត ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។
សាច់ញាត្តិ ជនរងគ្រោះបានយកខ្សែគោនៅផ្ទះទៅចងកនៅដើមតាង៉ែននៅជាប់នឹងផ្ទះក្នុងពេលប្រពន្ធមិននៅ។
មូលហេតុ៖ ដោយជនធ្វើអត្តឃាតមានជំងឺមហារីករ៉ាំរ៉ៃនៅកផ្នែកខាងឆ្វេង។ ក្រោយពេលទទួលបានដំណឹងកម្លាំងជំនាញ បានចុះសហការជាមួយលោកគ្រូពេទ្យ លោកមេឃុំ ធ្វើការស្រាវជ្រាវពិនិត្យសាកសពជំនាញសន្និដ្ឋានថាឈ្មោះ សែស រ៉ាត ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែនរីឯ សាកសពយើងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕