ភ្នំពេញ ៖ ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងរោងកម្មករស្នាក់នៅការដ្ឋានសំណង់ ដាយមិនវ័ន ស្ថិតនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រ ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង១និង១៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក លន់ មុនីរ័ត្ន នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាសពមានឈ្មោះ TANG JILU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរជាងភ្លើងក្រុមហ៊ុនស៊ីងធានជាន កាន់លិខិតឆ្លង
ដែនលេខ E៩៤៩២២៣៧៩ ស្នាក់នៅរោងកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ពេលចប់ពីការងារ ជនរងគ្រោះនិងមិត្តភ័ក្ត្រជនជាតិចិនធ្វើការជាមួយគ្នា ក៏នាំគ្នាហូបបាយ និងផឹកស្រាអស់ម្នាក់មួយកែវ ពេលហូបរួចក៏នាំគ្នាចូលដេករៀងៗខ្លួន លុះដល់ម៉ោង២៤និង១០នាទី ជនរងគ្រោះស្រម៉ុកយ៉ាងខ្លាំង មិត្តភ័ក្ត្រដែលស្នាក់នៅជាមួយ ក៏នាំគ្នាមកមើលឃើញជនរងគ្រោះមានសភាពមិនស្រួល ក៏ជួយធ្វើចលនាអោយនៅតែមិនដឹងខ្លួន ក៏នាំគ្នាលើជនរងគ្រោះដាក់លើរថយន្តរបស់ក្រុមហ៊ុនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រ ម៉ោង១និង១០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ហើយ ក៏ដឹកយកមកក្លាសេនៅវត្តស្ទឹងមានជ័យ ៕