បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ យក​ឡា​ម​អារ​បំពង់ក​សម្លាប់​ខ្លួនឯង​នៅ​សង្កាត់​ស្ទឹងមានជ័យ​

02-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​យក​ឡា​ម​មក​អារ​បំពង់ក​និង​កដៃ​សម្លាប់​ខ្លួនឯង នៅវេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ នៅផ្ទះ​ទុកចោល​ក្នុង​ដី​ឡូ​ត៏​គ្មាន​លេខ​ផ្លូវលំ ក្រុមទី​៩ ភូមិ​ព្រែក​ទាល់​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​លោក​វរសេនីយ៍ទោ ហ៊ួ​រ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ប៉ែន រ៉ា​ដូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ផ្ទះ​លេខ ៥៣១ ផ្លូវលំ ក្រុមទី​៩ ភូមិ​ព្រែក​ទាល់​ទី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​យោងតាម​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់ថា នៅ​សព​មាន​ស្លាកស្នាម អារ​នៅលើ​បំពង់ក​និង​ដៃ​ឆ្វេង និង​បាន​បូ​ប​ទឹកនោម​ចេញពី​សាកសព​យកមក​វិភាគ​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហើយ​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​។​

​លោក​អធិការរង​បន្តថា កន្លងមក​ជនរងគ្រោះ​ធ្លាប់បាន​ឪពុកម្តាយ​ចាប់​យកទៅដាក់​នៅ​មជ្ឈមណ្ឌល​កែប្រែ​គ្រឿងញៀន​ចំនួន ២​ដង​រួចមកហើយ​។ ពេលចេញ​មកវិញ​អត់​ចូល​ផ្ទះ​ទៅ​ដេក​នៅផ្ទះ​ទុកចោល​ខាងលើ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​១៥​នាទី ជនរងគ្រោះ​ដើរ​ទៅវិញទៅមក​នៅមុខ​ផ្ទះ​ប៉ុន្តែ​មិន​ហ៊ាន​ចូល​ផ្ទះ​ខ្លាច​ឪពុក​ប្តឹង​ប៉ូលីស​អោយ​ចាប់ ព្រោះ​វា​នៅ​ប្រើប្រាស់​ទៀត លុះដល់​ម៉ោង កើតហេតុ​ខាងលើ​ឈ្មោះ ឃុំ ស្រីរ័ត្ន ភេទ​ស្រី បាន​ទៅរក​ឈ្មោះ​និត្យ ដែល​ជំពាក់​លុយ​នៅផ្ទះ​កើតហេតុ​ខាង​ពេល​ឡើងទៅ​ឃើញ​នៅក្នុង​បន្ទប់​អុច​ទៀន​ផ្លុ​ងៗ​ក៏​រុញ​ទ្វារ​មិន​រួច​ក៏​មើល​តាម​ប្រឡោះ​ប្រហោង​ស្រាប់តែ​ឃើញ​មនុស្ស​ស្លាប់​និង​មាន​ឈាម រួចមក​រាយការណ៍​អោយ​ប្រជា​ការពារ​។​

​បច្ចុប្បន្ន​សព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត សំបួរមាស ៕

 

 

ចំនួនអ្នកទស្សនា

    20609827

  • ថ្ងៃនេះ5991
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52221
  • ខែនេះ167371
  • ឆ្នាំនេះ167371
  • សរុប20609827