សមត្ថកិច្ច​ឈឺក្បាល ដោយ​ក្មេងប្រុស​អាយុ​១២​ឆ្នាំ ចេះ​រំលោភ​កុមារី អាយុ​៥​ឆ្នាំ​

02-August-2017 | ដោយ ពល បញ្ញា

​បាត់ដំបង ៖ រឿង​ដែល​មិនគួរ​អោយ​ជឿ  គឺ​បាន​កើតឡើង​ជុំវិញ​ករណី​រំលោភ​សេពសន្ថវៈ​ដោយសារតែ​ភាគី​បង្ក  និង​ភាគី​រងគ្រោះ​សុទ្ធតែ​ស្ថិតក្នុង​វ័យ​ជា​អនីតិជន​ទាំងពីរ​នាក់​ដូច្នេះ​មានតែ​ដំណាង​អយ្យការ​នោះទេ​ដែលមាន​សិទ្ធ​សម្រេច​លើ​ករណីនេះ  ដោយសារតែ​សមត្ថកិច្ច​ត្រូវ​អនុវត្តតាម​ពាក្យបណ្តឹង​របស់​ភាគីរ​ង​គ្រោះ  ដើម្បី​ដំណើរការ​តាម​និតិ​វិធី​ច្បាប់ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១  ខែសីហា  ឆ្នាំ​២០១៧  វេលា​ម៉ោង​៩​ព្រឹក  មានឈ្មោះ ឃុន ញ៉ោ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ  រស់នៅ​ភូមិ​បេង  ឃុំ​អន្លង់​វិល  ស្រុក​សង្កែ  ខេត្តបាត់ដំបង​ត្រូវជា​ម្តាយ​របស់​កុមារី​រងគ្រោះ​ឈ្មោះ ហ ព ស អាយុ​៥​ឆ្នាំ  បាន​ចូលខ្លួន​ទៅ​ដាក់​
​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ  ដោយបាន​ចោទប្រកាន់​ទៅលើ​ក្មេងប្រុស​ឈ្មោះ  ម ស ឌ  អាយុ​១២​ឆ្នាំ  រស់នៅ​ភូមិ​អូរ​មុនី​១  ឃុំ​អន្លង់​វិល  ស្រុក​សង្កែ​ពីបទ​រំលោភ​សេពសន្ថវៈ លើ​កូនស្រី​របស់ខ្លួន ។​

​ការ​បែកធ្លាយ​រឿងនេះ  ដោយសារតែ​នៅ​ថ្ងៃ​ទ​២៩  ខែកក្កដា   ឆ្នាំ​២០១៧  វេលា​ម៉ោង​៥​ល្ងាច  គឺ​ម្តាយ​កុមារី​រងគ្រោះ​បាន​ងូតទឹក​អោយ​កូន  ហើយ​ឃើញ​សកម្មភាព​កូនស្រី​យកដៃ​ក្តោប​ប្រដាប់ភេទ  ដោយបាន​និយាយថា  មានការ​ឈឺផ្សា  ក៏មាន​ការសង្ស័យ​
​ហើយ​ក៏បាន​សាកសួរ  ទើប​ដឹងថា​ក្មេងប្រុស​រូបនោះ ( បងប្អូន​ជីទួតមួយ​នឹង​គ្នា ) បាន​យក​ម្រាមដៃ  និង​ប្រដាប់ភេទ​របស់គេ​រុកចូល​ទៅក្នុង​ប្រដាប់ភេទ​កុមារី ។​

​គួរ​បញ្ជាក់ដែរថា  នៅ​ថ្ងៃទី​២៤  ខែកក្កដា  ឆ្នាំ​២០១៧  គឺ​ជីដូន​របស់​កុមារី​បាន​នាំ​កុមារី​រូបនេះ​ទៅ​ដេក​លេង​ផ្ទះ​បង​គាត់ ដែល​ត្រូវជា​ជីដូន​របស់​ក្មេងប្រុស​បង្កហេតុ  គឺ​បាន​ស្នាក់នៅ​ចំនួន​៥​ថ្ងៃ  ដោយសារតែ​ជីដូន​ទាំងសងខាង​គ្មាន​ចៅស្រី  ទើប​មានការ​ស្រលាញ់​ខ្លាំង​។ លុះ​នៅ​ថ្ងៃទី​២៩  ដោយសារ​ម្តាយ​មានការ​រលឹក​កូនស្រី​ខ្លាំង​ក៏បាន​ទៅយក​កូនស្រី​មក​ផ្ទះ​វិញ  ដោយបាន​ងូតទឹក​អោយ​ទើប​ធ្លាយ​អាថ៌កំបាំង  ដោយ​កុមារី​បាន​និយាយថា  ការប្រព្រឹត្ត​បែបនេះ  គឺ​ខណៈដែល​ពួកគេ​ងូតទឹក​នៅក្នុង​បន្ទប់ទឹក​ទាំងពីរ​នាក់​។​

បច្ចុប្បន្ន​សំណុំរឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​រួចហើយ  តាម​ការណែនាំ​របស់លោក​ព្រះរាជអាជ្ញា  កាលពី​ល្ងាច​ថ្ងៃទី​១  ខែសីហា  បើទោះបីជា​ការសាកសួរ​ទៅលើ​ក្មេងប្រុស​មិន​ទទួលបាន​នូវ​ចម្លើយសារភាព​ក៏ដោយ  ហើយ​នៅ​ព្រឹក​ថ្ងៃទី​២​នេះដែរ  ខាង​ការិយាល័យ​ជំនាញ  នៃ​ស្នងការដ្ឋាន  នគរបាល​ខេត្ត  សហការ​ជាមួយ​អង្គការ​បន្ទាយស្រី  ក៏បាន​បញ្ជូន​កុមារី​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។​

​ជុំវិញ​បញ្ហា​នេះដែរ  ដោយសារតែ​ភាព​អា​មាស  និង​ខ្មាស់​អ្នកភូមិ​ដោយសារតែ​ខាង​រងគ្រោះ​មានកូន​ស្រី​តែមួយ  ទើប​នៅ​ថ្ងៃទី​៣១  ខែកក្កដា  ឪពុក​បាន​នាំ​កុមារី​រងគ្រោះ​ធ្វើដំណើរ​ទៅដល់​ព្រៃរនាម​ពេញ​មួយថ្ងៃ  អត់បាយ  អត់​ទឹក  ទម្រាំ​តែ​ខាង​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​តាម​ទៅ​អង្វរ​អោយ​វិល​ត្រឡប់មកផ្ទះ​វិញ​បាន ៕

 

ចំនួនអ្នកទស្សនា

    20609637

  • ថ្ងៃនេះ5801
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52031
  • ខែនេះ167181
  • ឆ្នាំនេះ167181
  • សរុប20609637