ព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូរ៉ឺម៉កង់៣ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១រំលងអធ្រាត្រ នៅលើផ្លូវឯករាជ្យ ត្រង់ចំណុចកែងអិលវី ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលចរាចរក្រុងព្រះសីហនុបានឲ្យដឹងថាគ្រោះថ្នាក់នេះបង្ក ឡើងរវាងរថយន្តនិងម៉ូតូរឺម៉ក់ (ដឹកជនបរទេសចំនួន ២នាក់ជនជាតិ អាល្លឺម៉ង់) បន្ទាប់មករថយន្តបានរត់គេចចេញពីកន្លែងកើតហេតុ បានទៅបុកម៉ូតូមួយគ្រឿងទៀតជិះគ្នាចំនួន ៣នាក់ នៅចំណុច ផ្សារលើ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យមានរងរបួស មនុស្សចំនួន ៥នាក់ស្រី២នាក់។ អ្នកបើកបរម៉ូតូរឺម៉ក់ និង អ្នករួមដំណើរលើម៉ូតូរឺម៉ក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកចាក់អង្រែ និងអ្នករួមដំណើរលើម៉ូតូ សម្រាកព្យាបាលនៅគ្លីនិកបាយ័ន។
ក្រោយពេលពិនិត្យជាតិអាល់កុល អ្នកបើករថយន្តបង្ករគ្រោះថ្នាក់ មានផ្ទុកជាតិអាល់កុល០,៥៨mlg/L។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានកម្លាំងជំនាញវាស់វែងយកមរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ ៕