ភ្នំពេញ ៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍បានចុះបង្ក្រាបជួញដូរចសារធាតុញៀនផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះ២។
លោកវរសេនីយ៍ ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម (ជួញដូសារធាតុញៀន)។សម្ភារៈដកហូតរួមមាន៖ ក្រាមព៌ណសថ្លាចំនួន០៤កញ្ចប់ (ធំ០១តូច០៣)។បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី ៕