ក្រុម​ឆក់​បីនាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២ ឃាត់ខ្លួន​

03-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ បីនាក់​ដែល​ប្រព្រឹត្ត​សកម្មភាព​ឆក់​ទូ​ស័ព្ទ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ត្រូវបាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ២៣​និង​២០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៥៩៦ ផ្លូវ​លេខ​១២៨ ក្រុមទី​១៧ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក​អនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ស្រ៊ុន ឈុន​ទី ហៅ ឡា​ទី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១E1 វិទ្យា ល័យ ជា ស៊ីម សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​៥២​បេ ផ្លូវ លេខ​២៥៣ ក្រុមទី​១ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ទី​២-​ឈ្មោះ រ៉េ​ន សុខ​រតនៈ​ហៅ រតនៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ស្វ័យរិន​ថ្នាក់​ទី​១២ វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់​នៅផ្ទះ​លេខ​ពុំ​ចាំ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទី​៣-​ឈ្មោះ កុសល បញ្ញា​សិទ្ធ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​៨F2 អនុវិទ្យាល័យ សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​គ្មាន​លេខ សង្កា​ត​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ឹង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​គុយទាវ ស្នាក់នៅ​ផ្ទះជួល ពុំ​ចាំ​លេខ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ដែល​បាន​ចាប់យក ៖ ម៉ូតូ​ពីរ​គ្រឿង​ម៉ាក Honda C110 ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BD-4677 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 80 02894 និង​ម៉ាក Yamaha Sirius ពណ៌​លឿង ពាក់ ស្លាក​លេខ​ភ្នំពេញ 1L-8044 មាន​លេខ​តួ និង​លេខ​ម៉ា ស៊ីន 933249​។​

​លោកនាយ​ផ្នែក​បាន​បន្ត​ថា​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ អ៊ឹង បញ្ញា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ បាន​បើក​ម៉ូតូ​ម៉ាក​Honda Zoomerx ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ-6475 ឌុប​សង្សារ​ឈ្មោះ ម៉ៅ សុខ​មាន អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ ធ្វើដំណើរ​តាមផ្លូវ លេខ​១២៨ ពី​លិច​មក​កើត ពេលមកដល់​ចំណុច​កើត ហេតុ ជនរងគ្រោះ​បាន​ដក​ទូរស័ព្ទ​ម៉ាក I phone 7 plus ពណ៌​ខ្មៅ ដែលមាន​ស៊ីម​លេខ​069 898 556 មកកាន់​និយាយ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ពីរ នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​Honda C110 ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1BD-4677 ( ស្រ៊ុន ឈុន​ទី ហៅ ឡា​ទី និង​ឈ្មោះ រ៉េ​ន សុខ​រតនៈ ) បានមក​អែប​ខាងស្តាំ ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​ជន​រង គ្រោះ​បានសម្រេច ហើយ​ជិះ​ម៉ូតូ​ព្យាយាម​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ដេញតាម ហើយ​បាន​ជិះ ម៉ូតូ​បំ​បុក​ម៉ូតូ​ជនសង្ស័យ បណ្តាលអោយ​ដួល​ម៉ូតូ​ទាំង អស់​គ្នា ហើយ​ជនរងគ្រោះ​មានការ​រងរបួស​ទាំង​ពីរ​នាក់ ហើយ​យក​ទូរស័ព្ទ​បានមក​វិញ ពេលនោះ​មានការ​អន្តរា​គម​ន៌​ពី​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ នាក់​បាន​ជាក់ស្តែង រួមទាំង​បក្សពួក​ម្នាក់ទៀត​ឈ្មោះ កុសល បញ្ញា​សិទ្ធ ដែលជា​អ្នកជិះ​ម៉ូតូ​បិទគូថ​។ ជន​រង គ្រោះ​ទាំងពីរ​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​គ្លី​និ​ច​ពិភព​ពន្លឺ ( កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ) ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

 

ចំនួនអ្នកទស្សនា

    20609767

  • ថ្ងៃនេះ5931
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52161
  • ខែនេះ167311
  • ឆ្នាំនេះ167311
  • សរុប20609767