ពោធិសាត់ ៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨និង១៥នាទី ព្រឹកឈ្មោះ ជា ផុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវាល ឃុំស្រែស្ដុកបាត់មួយយប់រហូតដល់ម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ទើបរកឃើញចងកស្លាប់នៅក្នុងអូររំលិចស្ថិតក្នុងភូមិវាល ឃុំស្រែស្ដុក។
ប្រភពពី ឈ្មោះ អ៊ុន នឿ ភេទស្រី អាយុ៦៤ឆ្នាំ ដែលត្រូវជាជីដូនបាននិយាយថាឈ្មោះ ជា ផុន ដើរផឹកស៊ីរៀងរាល់ថ្ងៃពីព្រឹកទល់យប់នៅតាមផ្ទះអ្នកភូមិជាមួយគ្នាមិនដែលទៅឆ្ងាយទេហើយមិនដែលមានទំនាស់ជាមួយអ្នកស្រុកអ្នកភូមិទេនៅក្នុងគ្រួសារក៏មិនបានជេរបន្ទោសដែរឈ្មោះជាផុនផឹកស៊ីវង្វេងឡប់។ការសណ្ឋាននិងពិនិត្យរបស់សមត្ថកិច្ចករណីនេះចងកសម្លាប់ខ្លួនមកពីមូលហេតុផឹកច្រើនវង្វេងឡប់បណ្ដាលអោយចងកសម្លាប់ខ្លួន ៕