បន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់៧៨ខ្នង ប៉ះណាល់ ៦ឃុំ នៅស្រុកមង្គលបូរីនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
លោក ដា ស៊ីណង់ អភិបាលស្តីទីស្រុកមង្គលបូរីបានអោយដឹងថា ខ្យល់កន្ត្រាក់រយៈពេលជាង ២០នាទីបណ្តាលបំផ្លាញផ្ទះសម្បែងប្រជាណលរដ្ឋចំនួន៧៨ខ្នងដែលប៉ះពាល់ ៦ឃុំមាន ទី១-ឃុំ សឿ ទី២-ចំណោម ទី៣-ឃុំ រហាត់ទឹក ទី៤-អូរប្រាសាទ ទី៥-ភ្នំតូច និងទី៦-គោកបល្ល័ង្គ។
លោលបានបញ្ជាក់ថា ខ្យល់កន្ត្រាក់ដែលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧៨ខ្នងមានប្រមាណ ៣០ខ្នងធ្ងន់ធ្ងរបានរាយការជូនអភិបាលខេត្តត្រៀមកម្លាំងមាននគរបាលស្នងការនគរបាលខេត្តចំនួន១០០នាក់ និងកម្លាំងយោធាចំនួន២០០នាក់ដើម្បីជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបន្តប្រាប់ថា ក្រោយពេលទទួលព័ត៌មានបានដឹងហើយលោកបានដឹកនាំកម្លាំងចុះទាំងកណ្តាលយប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៨ខ្នង។ លុះព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នេះបានដឹកនាំកម្លាំងជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះឃុំគោកបល្ល័ង្គនិងឃុំដ៏ទៃទៀត កម្លាំងយោធាចុះជួយ ៕