កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្តន៍​និតិ​វិធី ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​សង្កាត់​ចាក់អង្រែលើ​

10-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្តន៍​និតិ​វិធី បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌមានជ័យ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ដែល​កំពុងស្នាក់នៅ​ក្នុង​បុរី ប៉េង ហួត ស្ថិតនៅ​ទីតាំង​ផ្ទះជួល​លេខ​២៧ ផ្លូវ​លេខ​០៧ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​វេលា​ម៉ោង​៩​និង​៥០​នាទី​។​

លោក ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​និតិ​វិធី បាន​ឲ្យ​ដឹងថា​ជា​លទ្ធផល បាន​ពិនិត្យឃើញ​ជនបរទេស​ជា​ជនជាតិ នី​ហ្សេ​រី​យ៉ា ចំនួន​មួយ​នាក់​ឈ្មោះ ERUGO OBiNNA VALENTiNE ភេទ ប្រុស អាយុ​៣៧​ឆ្នាំ មាន​លិខិតឆ្លងដែន​និង​ទិ​ដ្ធា​ការ​ស្នាក់នៅ​ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​និង​មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ ៕

 

ចំនួនអ្នកទស្សនា

    20609717

  • ថ្ងៃនេះ5881
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52111
  • ខែនេះ167261
  • ឆ្នាំនេះ167261
  • សរុប20609717