មុខសញ្ញា​សង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​ជាង​កន្លះ​ខាំ ត្រូវបាន​បង្ក្រាប​

10-August-2017 | ដោយ ពល បញ្ញា

បាត់ដំបង ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ប្រមាណ​ជាង កន្លះ​ខាំ  រួម​ជាមួយនឹង​មុខសញ្ញា​សង្ស័យ​ម្នាក់  ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង  តាម​ប្រមាញ់​រហូត​ឈានដល់​ការឃាត់ខ្លួន  ខណៈដែល​ជនសង្ស័យ​រូបនេះ  កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ជាក់ស្តែង​ដោយ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន ។​

កិច្ចប្រតិបត្តិការ​នេះដែរ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ  ឈានចូល​យប់   ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧  នៅ​ភូមិ ដំណាក់​ហ្លួង សង្កាត់ វត្ត​គរ ក្រុង បាត់ដំបង ខេត្តបាត់ដំបង​។​

កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ កែ យស​សក្តិ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ  សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បានធ្វើ​ការដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៩ កញ្ចប់ ស្មើ​ទម្ងន់ ៥៤,៥០ ក្រាម ថ្នាំញៀន​បករ​ភេទ​យ៉ាម៉ា​ចំនួន ៣ គ្រាប់  ថ្នាំញៀន​ប្រភេទ ខេ​តា​ម៉ី​ន ចំនួន ១ កញ្ចប់ ទូរស័ព្ទដៃ ចំនួន ៨ គ្រឿង  និង​ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ ១២៥ ពណ៌ ក្រហម  ស៊េរី    ឆ្នាំ ២០១៧ គ្មាន​ស្លាក​លេខ ។​

បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង  ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ  កំពុង​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន  កងរាជអាវុធហត្ថ​ខេត្ត ក្នុងការ​បញ្ជូន​បន្តទៅ​កាន់​សាលាដំបូង​តាម​និតិ​វិធី ៕

 

 

ចំនួនអ្នកទស្សនា

    20609497

  • ថ្ងៃនេះ5661
  • ម្សិលមិញ16391
  • សប្តាហ៍នេះ51891
  • ខែនេះ167041
  • ឆ្នាំនេះ167041
  • សរុប20609497