​សមត្ថកិច្ចចម្រុះ​ខេត្ត​តាកែវដុត​កំទេច​ចោល​សត្វ​ជ្រូក​ទាំង​១១​ក្បាល​មក​ពី​ប្រទេស​វៀតណាម​

12-August-2017 | ដោយ ពល បញ្ញា

​តាកែវ​ ៖​ នា​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៧​ បាន​ឃាត់​និង​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-4094​ ពេល​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​ស្តុក​ជ្រូក​រស់​ចំនួន​១១​ក្បាល​ ដែល​ដឹក​ដោយ​ឈ្មោះ​ អ៊ុ​ក​ សម្បត្តិ​ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​ប្រ​សៀត​ ឃុំ​រំ​ចង់​ ស្រុក​សំរោង​ ខេត្តតាកែវ​។​ ​ហើយ​ក្រុម​អន្តរាគមន៍​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ដើម្បី​សាកសួរ​ដល់​អាជីវករ​ឈ្មោះ​ អ៊ុ​ក​ សម្បត្តិ​ ក៏​បាន​ទទួលកំហុស​សារភាព​ថា​ រូប​គាត់​ពិតជា​បាន​នាំ​ជ្រូក​មក​ពី​ប្រទេស​វៀតណាម​យក​មក​លក់​ក្នុង​ខេត្តតាកែវ​ពិតប្រាកដ​មែន​។​

លោក​វរសេនីយ៍ទោ​ សួ​ស​ សា​រឿ​ន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​និង​បញ្ជា​ផ្ទាល់​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ត្រី​ សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ សហការ​ជាមួយ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​។​

​លោក​វរសេនីយ៍ទោ​ នាយការិយាល័យ​បាន​បន្ថែម​ថា​ករណី​នេះ​កម្លាំង​ជំនាញ​បាន​ធ្វើ​ពិធី​ ដុត​កំទេច​សត្វ​ជ្រូក​ទាំង​១១​ក្បាល​ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ សីហា​ ២០១៧​ ដោយ​មាន​សមាសភាព​ចូលរួម​ដោយ​លោក​អគ្គនាយករង​ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ ព្រមទាំង​កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20609977

  • ថ្ងៃនេះ6141
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52371
  • ខែនេះ167521
  • ឆ្នាំនេះ167521
  • សរុប20609977