មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​

14-August-2017 | ដោយ ពល បញ្ញា

ស្ទឹងត្រែង ៖ ជនសង្ស័យ​ដែលជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៦​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ គង់ សំអឿន ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​០២​នាក់ រួមមាន ទី​១-​ឈ្មោះ គង់ សំអឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​ទី​២-​ឈ្មោះ ធា ដា​រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​។​

សម្ភារៈ​ដក​ហូ​តៈ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​មីន (ICE) ចំនួន ១​កញ្ចប់​តូច ទម្ងន់​៤,៧​ក្រាម​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាងលើ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា ៕

 

ចំនួនអ្នកទស្សនា

    21164067

  • ថ្ងៃនេះ1491
  • ម្សិលមិញ7351
  • សប្តាហ៍នេះ8851
  • ខែនេះ119431
  • ឆ្នាំនេះ721611
  • សរុប21164067