ទីតាំង​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បង្ក្រាប​

14-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទៅលើ​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ​(​ហ្គេម​បាញ់​ត្រី​)២​កន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩​និង​៤០​នាទី​។​

​លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹងថា​ចំពោះ​ទីតាំង​ខាងលើនេះ សមត្ថកិច្ច​ធ្លាប់បាន​បើក​ការបង្ក្រាប​ម្តង​រួចមកហើយ​កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៧ នឹង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​សមាសភាព​ខាងលើ​នៅតែ​បន្ត​លបលួច​បើក​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​ដដែល ទើប​អធិការដ្ឋាន នឹង​គណៈបញ្ជាការ​ឯកភាព​តែងតែ​ពិនិត្យ​ជាប់​ជាប្រចាំ​នៅពេល​ឃើញ​មាន​សកម្មភាព​ក៏​បើក​ការបង្ក្រាប​ជាក់ស្តែង​តែម្តង​។​

​លោក​អធិការ​បន្តថា​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច បានធ្វើ​ការឃាត់​មនុស្ស​ចំនួន ៣​នាក់ រួមមានៈ ទី​១-​ឈ្មោះ សុខ ម៉ៅ  ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ (​អ្នកលេង​និង​ប្រើប្រាស់​គ្រឿងញៀន​), ទី​២-​ឈ្មោះ ផែន សុខ​វិសាល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ (​អ្នកលេង​និង​ប្រើប្រាស់​គ្រឿងញៀន​),​ទី​៣-​ឈ្មោះ អ៊ុំ ដាវី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិល្បៈ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ (​ប្រើប្រាស់​គ្រឿងញៀន​)​។​

វត្ថុតាង​ដកហូត​រួមមានៈ ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​ពីរ​, ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥​កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី ៕

 

 

ចំនួនអ្នកទស្សនា

    20610047

  • ថ្ងៃនេះ6211
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52441
  • ខែនេះ167591
  • ឆ្នាំនេះ167591
  • សរុប20610047