បាត់ដំបង ៖ គ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញសម្រាប់សមត្ថកិច្ចយើងពពួកឈ្មួញទុច្ចរិត និងជនប្រព្រឹត្តបទល្មើសបានខិតខំរិះរកគ្រប់កលល្បិច ដើម្បីចរាចរលក់ចែកចាយ និងប្រើប្រាស់ដោយលួចលាក់បំផុតកើតឡើងជារឿយៗ។
លោកវរសេនីយ៍ទោ អឿម ទិត្យ អធិការនគរបាលស្រុកបរវេល បានអោយដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុក បាននាំខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនចំនួន ១នាក់ឈ្មោះ ផុន ជា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល។
ករណីនេះ ដោយមានការសំណូមពរពីអាណាព្យាបាល សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿង បញ្ជូនទៅមណ្ឌលពិភពនៃក្តីសង្ឃឹមស្រុកបវេល ៕