ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់​បុក​បង្គោល​របាំង​ផ្លូវ​បណ្តាល​ស្លាប់​ម្នាក់​និង​កន្លែង​របួសធ្ងន់​ម្នាក់​

14-August-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់​បុក​បង្គោល​របាំង​ផ្លូវ​បណ្តាល់​ស្លាប់​ម្នាក់​និង​កន្លែង​របួសធ្ងន់​ម្នាក់​គ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១៥​នាទី ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦ ស្ថិត​ភូមិ​ស្រះ​លិច ឃុំ​/​ស្រុក​ព្រះនេត្រព្រះ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់ថា ជនរ​គ្រោះ​ដែល​ស្លាប់​និង​កន្លែង​មាន ទី​១-​ឈ្មោះ ណាន នុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​របួសធ្ងន់​ទី​២-​ឈ្មោះ ភិ​ច អ៊ា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនរងគ្រោះ​រស់នៅ​ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​/​ស្រុក​ព្រះនេត្រព្រះ​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​៖​នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជនរងគ្រោះ​ឈ្មោះ ភិ​ច អ៊ា​ន ជា​អ្នកបើកបរ​ម៉ូតូឌុប​ឈ្មោះ ណាន នុត ដោយ​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា សេរី​ឆ្នាំ​២០១៧ ដែល​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​1Q-8772 បើកបរ​លើ​កំណាត់​ផ្លូវ​លេខ​១៥៦ ក្នុង​ល្បឿន​លឿន​បាន​បត់​ផ្លូវ​កោង​បាន​ទៅបុក​បង្គោល​ថ្ម​របាំង​ផ្លូវ​បណ្តាល​ស្លាប់​ម្នាក់​និង​កន្លែង​របួសធ្ងន់​ម្នាក់​ត្រូវបាន​សង្គ្រោះបន្ទាន់​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​៖​មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​គឺ​បណ្តាលមកពី​ជនរងគ្រោះ​បើកបរ​លឿន​ហើយ​បត់​ផ្លូវ​កោង​គ្មាន​ការប្រុងប្រយ័ត្ន​បណ្តាល​បុក​បង្គោល​របាំង​ផ្លូវ​បណ្តាល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ៕


ចំនួនអ្នកទស្សនា

    20609917

  • ថ្ងៃនេះ6081
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52311
  • ខែនេះ167461
  • ឆ្នាំនេះ167461
  • សរុប20609917