រថយន្តបុក​ពីក្រោយ​ម៉ូតូ ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​សន្លឹង​ស្ដូក​

15-August-2017 | ដោយ ពល បញ្ញា


​បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់  បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ  រហូត​ដេក​សន្លប់​ស្តូកស្តឹង​នៅលើ​ទ្រូងផ្លូវ  ខណៈដែល​ជនរងគ្រោះ​រូបនេះ  កំពុង​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត​សុខៗ​ស្រាប់តែ​អត់​ដឹងថា​រថយន្ត​មានការ​បន្ថយល្បឿន  គាប់​ជួន​ល្បឿន​ម៉ូតូ​រាង​លឿន​ដែរនោះ​បាន​បុក​គូទ​រថយន្ត​ពីក្រោយ  តែ​មិន​បណ្តាលអោយ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ។​

យោងតាម​របាយការណ៍​ប​នា​បញ្ជាក់ថា  ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី  រសៀល​ថ្ងៃទី ១៤  ខែសីហា  ឆ្នាំ​២០១៧  ត្រង់ចំណុច​ភូមិ​ភ្នំ​តូច  ឃុំ​ពេជ្រ​ចិន្តា  ស្រុក​ភ្នំព្រឹក  ខេ​ត្រ​បាត់ដំបង  រវាង​រថយន្ត​ម៉ាក​ISUZU ពណ៌​ស  ពាក់​ស្លាក​លេខ  ព្រះសីហនុ​3A-1267  ជាមួយនឹង​ម៉ូតូ​ម៉ាក​ស្មាស់ ព៌​ណ​ទឹកប្រាក់​គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ស្របគ្នា ។​

​របាយការណ៍​បាន​បន្តថា  នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្ត​មួយគ្រឿង​ខាងលើ​ដែល​បើកបរ​ដោយ​ឈ្មោះ  សុខ ចំរើន  ភេទ​ប្រុស  អាយុ​៣៧​ឆ្នាំ  រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច​ហើយ​នៅពេល​នោះដែរ​ក៏មាន​ម៉ូតូ​របស់​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សាន់​.​គា  ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ  រស់នៅ​ភូមិ​អូរ​តា​ប៉ុន  ឃុំ​ពេជ្រ​ចិន្តា  ស្រុក​ភ្នំព្រឹក  បាន​ជិះ​នៅ​ពី​ខាងក្រោយ​រថយន្ត​នោះដែរ ។​

លុះ​ពេលមកដល់​ចំណុច​កើ​ហ​ហេតុ​ខាងលើ  ស្រាប់តែ​រថយន្ត​មានការ​បន្ថយល្បឿន​ហើយក៏​ត្រូវ​ម៉ូតូ​នោះមក​បុក​គូទ​រថយន្ត​ពីក្រោយ​តែម្តង  ទើប​បណ្តាលអោយ​រងរ​បួស​យ៉ាងធ្ងន់ធ្ងរ​តែ  ដោយ​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​ក៏បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន  ដើម្បី​សង្គ្រោះ ។​

​បច្ចុប្បន្ន​រថយន្ត  និង  ម៉ូតូ  ត្រូវបាន​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន  នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ជា​បណ្តោះអាសន្ន​រង់​ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​ព្រោះ​ភាគី​រថយន្ត​ក៏​មិនបាន​គេចខ្លួន​ទៅណា​ដែរ ៕

 

ចំនួនអ្នកទស្សនា

    20610087

  • ថ្ងៃនេះ6251
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52481
  • ខែនេះ167631
  • ឆ្នាំនេះ167631
  • សរុប20610087