សមត្ថកិច្ច​ខែ​ត្ត​កែប​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនល្មើស​ដែល​បំផ្ទុះ​ទូ​ATM យកប្រាក់​នៅ​ក្រុងកែប​

15-August-2017 | ដោយ ពល បញ្ញា


​កែប ៖ សមត្ថកិច្ច​ខេត្ត​កែប​អោយដឹងថា មាន​ជន​មិន​ស្គាល់មុខ បានដាក់​គ្រឿងផ្ទុះ​នៅ​ទូ​ម៉ាស៊ីន ATM សម្រាប់​ដក​ប្រាក់​របស់​ធនាគារ ABA មួយកន្លែង​ស្ថិត​នៅមុខ​អាហា​រដ្ឋា​ន ដេលី តាមផ្លូវ​ជាតិ​លេខ​៣៣A ខាងជើង​ឆ្នេរកែប ក្រុងកែប ណ្តា​ល​ឲ្យ​ផ្ទុះ​ឆេះ​បំផ្លាញ​ស្ទើរ​ទាំងស្រុង កាលពី​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ ទី​១៥ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

 លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល​ស្នងការ​នគរបាល​ខេត្ត​កែប​មានប្រសាសន៍​ឲ្យ​ដឹងថា ករណី​ជន​មិន​ស្គាល់មុខ​ដាក់​បំផ្ទុះ​ក្នុង​ម៉ាស៊ីន​ទូ ATM​នេះ គឺ ជា​អំពើចោរកម្ម លួច​យកលុយ​តែប៉ុណ្ណោះ និង​ថា​បច្ចុប្បន្ន កម្លាំង​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​បើ​ការស្រាវជ្រាវ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជនល្មើស​។​

 
ទោះជា​យ៉ាងនេះ​ក្តី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត​កែប នៅ​មិនទាន់​បញ្ជាក់បាន ពី​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល ជនល្មើស​យកបាន​ទៅនោះ​ទេ ក្នុងនោះ​ក៏​ឃើញ​មាន​ប្រាក់​មួយចំនួនទៀត ត្រូវបាន​ឆេះ​ខូចខាត​ដោយ​ការ​បំផ្ទុះ​ទូ​ATM​នេះដែរ ហើយ​បើតាម​លោកស្នងការ​បញ្ជាក់ថា នេះ​ជា​ករណី​ទី​១ ដែល​បាន​កើតឡើង​នៅ​ខេត្ត​កែប​៕

 

ចំនួនអ្នកទស្សនា

    20609947

  • ថ្ងៃនេះ6111
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52341
  • ខែនេះ167491
  • ឆ្នាំនេះ167491
  • សរុប20609947