ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥និង១៥នាទី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រី ព្រះរាជអាជ្ញារង កែវ សុគន្ធា អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះ៤០២ ផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ។
លោកវរសេនីយ៍ឯក ទៀង ចាន់សា បានឲ្យដឹងសថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង អិត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់)។
វត្ថុតាងដកហូតរួមមានៈ ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ុចចំនួន ៣ដើម, ម៉ាស៊ីនគិតលេខចំនួនមួយ, សេរីចេញឆ្នោតមួយចំនួន, ប្រាក់ចំនួន៤០០០០ម៉ឺនរៀល។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី ៕